(សៀមរាប)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលពួកគេសារភាពថា ជាការកាប់ច្រឡំបណ្ដាលឲ្យជនរងគ្រោះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយពីទទួលបានព័ត៌មាន និងយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសាររងគ្រោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងកិច្ចសម្របសម្រួលនីតិវិធីពីតំណាង អយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ព្រមទាំងមានកិច្ចសហការល្អពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យើងបានធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាជនដៃដល់ និងបក្ខពួកសរុបចំនួន៩នាក់ជាបន្តបន្ទាប់៖*ទី១៖ ឈ្មោះ កែវ វ៉ាន់ឌី អាយុ២២ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិទម្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ជនដៃដល់)*ទី២៖ ឈ្មោះ ឈុំ សុថាត់ អាយុ២៣ឆ្នាំ ទីកន្លែងកំណើត ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិគៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)*ទី៣៖ ឈ្មោះ ហឿន ប្រុសនុត អាយុ២២ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិកៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)*ទី៤៖ ឈ្មោះ ឈិន តូច ហៅក្រួច អាយុ២១ឆ្នាំ ទីកន្លែងកំណើតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប(សមគំនិតក្នុងអំពើឃាតកម្ម)*ទី៥៖ ឈ្មោះ ថុន វណ្ណៈ អាយុ១៦ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (សមគំនិតក្នុងអំពើឃាតកម្ម)*ទី៦៖ ឈ្មោះ ផាត់ សុផន អាយុ១៦ឆ្នាំ ទីកន្លែងកំណើតភូមិពង្រ ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និងលំនៅបច្ចុប្បន្នភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប(សមគំនិតក្នុងអំពើឃាតកម្ម)*ទី៧៖ ឈ្មោះ ចាន់ សីលា អាយុ១៩ឆ្នាំ ទីកន្លែងកំណើតភូមិស្នាតេជោ ឃុំបល្ល័ង្ក ស្រុកប្រសាទបាគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (សមគំនិតក្នុងអំពើឃាតកម្ម)*ទី៨៖ ឈ្មោះ គ្រី សារ៉ូ ហៅបារាំង អាយុ១៦ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)*ទី៩៖ ឈ្មោះ ណាត់ រ៉ូតទី អាយុ១៣ឆ្នាំ ទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម) ជនសង្ស័យរូបនេះជាអនីតិជន មានអាយុក្រោម១៤ ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យធានា។មូលហេតុ ជនដៃដល់ ដែលបក្ខពួកជនរងគ្រោះ ច្រឡំជនរងគ្រោះ និងអ្នកបើកម៉ូតូឌុប ថាជាភាគីទំនាស់ ក៏គប់ដាវត្រូវចំជាប់ក្បាលជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕