(ភ្នំពេញ)៖ លោក ជ័យ សំរេច នាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យនៃធនាគារ ជីប ម៉ុង បានប្រាប់អំពីយន្ដការមួយចំនួន ដែលជួយដល់អតិថិជនដែលជួបការលំបាក មិនអាចបង់សងធនាគារបាន ដោយសារតែវិបត្តិសាកលមិនអាចគ្រប់គ្រងបាន។ការលើកឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការកាត់បន្ថយហានិភ័យលើការប្រើប្រាស់ប្រាក់កម្ចី» លោកបានថ្លែងបន្ដថា «សម្រាប់ធនាគារ ជីប ម៉ុង យើងមានយន្ដការណ៍មួយចំនួនផ្ដល់ជូនអតិថិជន ក្នុងករណីអតិថិជនមានបញ្ហាណាមួយ ទៅលើការបង់សងមកកាន់ធនាគារ ដូចជាបញ្ហាជាកសល ក្នុងករណីជំងឺកូវីដ១៩ជាដើម។ សម្រាប់ធនាគារ ជីប ម៉ុង មានយន្ដការជួយដល់អតិថិជន ក្នុងការបង់សងត្រឡប់ ក្នុងនោះមានមន្រ្ដីឥណទានចុះជួបផ្ទាល់ជាមួយអតិថិជន ដើម្បីផ្ដល់ដំណោះស្រាយដល់អតិថិជន»។លោក ជ័យ សំរេច បានបញ្ជាក់ថា កត្តាសំខាន់មួយចង់ជម្រាបជូនដល់អតិថិជន សូមមេត្តាប្រើប្រាស់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិ និងជៀសឲ្យឆ្ងាយបំផុតពីកម្ចីឯកជន ដែលមានការប្រាស់ខ្ពស់ហួសហេតុ ដែលនាំឲ្យមានបំណុលវ័ណ្ឌ.ក។លោកបានបន្ថែមថា ជាក់ស្ដែងដូចធនាគាររបស់ ជីប ម៉ុង ជាធនាគាររបស់ខ្មែរ និងជាភាគហ៊ុននិក ដែលមានអាជីវកម្មជាច្រើនទៀត ដូច្នេះនៅពេលដែលអតិថិជនត្រូវការកម្ចីផ្នែកអាជីវកម្ម យើងនឹងមានជំនាញក្នុងការជួយណែនាំបន្ថែម លើផ្នែកអាជីវកម្ម ដល់អតិថិជនដែលប្រើប្រាស់ប្រកដដោយសុវត្ថិភាព និងរីកចម្រើន ព្រមទាំងចំគោលដៅ៕សូមស្ដាប់ការបកស្រាយរបស់លោក ជ័យ សំរេច ទាំងស្រុង៖