អ្នកជំនាញឥណទានធនាគារ ជីប ម៉ុង៖ ​ការខ្ចីប្រាក់ពីធនាគារ យកទៅប្រកបអាជីវកម្ម មិនមែនជារឿងអាក្រក់នោះទេ ប្រើប្រាស់កម្ចីត្រឹមត្រូវ ធ្វើឱ្យអាជីវកម្មរីកចម្រើន (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ លោក ជ័យ សំរេច នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ នៃធនាគារជីប ម៉ុង ​បានលើកឡើងថា ការខ្ចីប្រាក់ពីធនាគារយកទៅប្រកបអាជីវកម្ម មិនមែនជារឿងអាក្រក់នោះទេ តែអ្វីដែលសំខាន់ម្ចាស់អាជីវកម្មត្រូវចេះប្រើប្រាស់កម្ចី ដើម្បីជំរុញ​ឱ្យអាជីវកម្មកាន់តែរីកចម្រើន និងជៀសវាងការប្រើប្រាស់ខុសគោលដៅ ដែលនាំឱ្យធ្លាក់ចូលក្នុងបំណុល។ ​លោកបានកត់សម្គាល់ថា អាជីវកម្មខ្លះដែលមិនបានប្រើប្រាស់កម្ចីនោះ នឹងមិនងាយក្នុងការពង្រីកខ្លួនធំនោះទេ ប៉ុន្តែបើសិនជាគាត់​ចេះយកកម្ចីទៅប្រើប្រាស់ដោយភាពឆ្លាតវៃ នោះនឹងអាចជួយពង្រីកអាជីវកម្មរបស់គាត់បានបន្ថែមទៀត ដែលជួយឱ្យអាជីវកម្មរបស់គាត់ កាន់តែរីកចម្រើនជាងមុន។ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើម្ចាស់អាជីវកម្មនោះ យកកម្ចីមកប្រើប្រាស់ដោយគ្មានផែនការច្បាស់លាស់ មិនបានគិតពីលទ្ធភាពនៃការសងត្រឡប់ ឬខ្ចីលើសលទ្ធភាពរបស់ខ្លួន នោះធ្វើនឹងឱ្យខ្លួនជាប់បំណុល​។លោកសង្កេតឃើញថា ភាគចម្រើននៃកម្ចីដែលមានហានិភ័យ គឺអតិថិជនជួបបញ្ហាចំណូល ឬបាត់បង់ចំណូលដែលមិនអាចបង់សងត្រឡប់វិញបាន ដែលអាចបណ្តាលមកពី កត្តាអតិថិជន​​ ពោលគឺអតិថិជនខ្លះខ្វះការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ឬយកទៅប្រើប្រាស់មិនចំគោលដៅ​ ឬយកទៅវិនិយោគតាមគេ ខណៈខ្លួនមិនមានជំនាញលើការវិនិយោគនោះ។ ហេតុដូច្នេះហើយ ទើបធនាគារ ជីប ម៉ុង តែងតែផ្តល់ប្រឹក្សាដល់អតិថិជនប្រើប្រាស់កម្ចី ឱ្យចំគោលដៅ ឬយកទៅវិនិយោគលើអ្វីមួយឱ្យត្រូវ ដើម្បីជួយឱ្យអតិថិជនកាន់តែ​រីកចម្រើន។ លោក ជ័យ សំរេច លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «យន្តការកាត់បន្ថយហានិភ័យលើការប្រើប្រាស់ប្រាក់កម្ចី»៕សូមស្តាប់ការលើកឡើងបន្ថែមរ​បស់លោក ​ជ័យ សំរេច​៖