ទីចាត់ការចលនូប្បត្ថម្ភ ត្រូវបានប្តូរឈ្មោះជា «ទីចាត់ការភស្តុភារចំណុះអគ្គបញ្ជាការដ្ឋាន» និងសាលានាយទាហានសកម្ម ត្រូវបានផ្ទេរឱ្យមកចំណុះ «វិទ្យាស្ថាននាយទាហានចម្រុះអគ្គបញ្ជាការដ្ឋាន»

Wait 5 sec.

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីការកែសម្រួលប្តូរឈ្មោះទីចាត់ការចលនូប្បត្ថម្ភទៅជា «ទីចាត់ការភស្តុភារចំណុះអគ្គបញ្ជាការដ្ឋាន» ហើយសាលានាយទាហានសកម្ម ត្រូវបានផ្ទេរឱ្យមកចំណុះវិទ្យាស្ថាននាយទាហានចម្រុះអគ្គបញ្ជាការដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ខាងក្រោមនេះជាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖