អភិបាលខេត្តព្រះសីហនុ ប្រកាសស្វាគមន៍ពលករមកពីប្រទេសថៃ ដែលចង់ស្វែងរកឱកាសការងារនៅខេត្តព្រះសីហនុ

Wait 5 sec.

(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ពលករខ្មែរមកពីប្រទេសថៃ ដែលចង់ស្វែងរកឱកាសការងារនៅខេត្តព្រះសីហនុ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើន។លោកអភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋខ្មែរដែលវិលត្រលប់ពីប្រទេសថៃវិញ មកបង្កើតមុខរបរ និងធ្វើការងារនៅខេត្តព្រះសីហនុ ព្រោះខេត្តមានការងារជាច្រើនកន្លែង មានហេដ្ឋរចនាសម្ព័ន្ធធ្វើដំណើរគ្រប់ប្រភេទ មានផាសុកភាព និងរស់នៅប្រកបដោយសុវត្ថិភាព៕