(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសដឹកនាំក្រុមការងារទៅកាន់តំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដើម្បីពិនិត្យស្ថានភាពតាមតំបន់ព្រំដែន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបានបញ្ជាក់ជូនអំពីការត្រៀមកម្លាំងសរុប មធ្យោបាយសរុប ព្រមទាំងស្បៀង និងទីតាំងសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ក្នុងករណីចាំបាច់ណាមួយកើតឡើង៕ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៖