ព្រះសង្ឃខ្មែរក្រោម មកដល់កម្ពុជាហើយ ដើម្បីទស្សនកិច្ច

Wait 5 sec.

(ភ្នំពេញ)៖ ព្រះធម្មវិមានត្ថេរ ថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម បាននិមន្តដឹកនាំព្រះសង្ឃខ្មែរក្រោម ៧អង្គ មកដល់កម្ពុជាហើយ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីទស្សនកិច្ច។ព្រះសង្ឃខ្មែរក្រោម ត្រូវបានទទួលដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។នៅថ្ងៃម្សិលមិញ ព្រះសង្ឃខ្មែរក្រោម ក៏ត្រូវបានរៀបចំចង្ហាន់ថ្ងៃត្រង់ ដោយអភិបាលខេត្តតាកែវ លោក វ៉ី សំណាង៕