(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយ ៣នាក់។សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៦០៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៥៣៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕