សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារគណបក្ស ១ខ្នង នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង

Wait 5 sec.

(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកពោធិ៍រៀង និងថ្លែងអំណរគុណដែលបានគាំទ្រ និងជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ធ្វើឱ្យគណបក្សទទួលបានជ័យ​ជំនះក្នុងបោះឆ្នោត ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិនៅក្នុងអាណត្តិមុនៗ និងអាណត្តិទី៧ នេះផងដែរ។សម្តេចមានក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកពោធិ៍រៀង នឹងបន្តគាំទបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយបន្តបន្ទាប់ទៀត ជាពិសេសការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិជ្រើសរើស តំណាងរាស្ត្រនៅឆ្នាំ២០២៨ ខាងមុខនេះ។សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី, លោក សុខ វាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធិ៍រៀង និងលោក លោកស្រី ក្រុមការងារ និងសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់ការកសាង និងទិញសម្ភារបរិក្ខារបំពាក់អគារ ១ ខ្នងនេះ ដើម្បីជាគុណប្រយោជន៍ដល់គណបក្សស្រុក ក៏ដូចជាសម្រាប់ការបណ្ដុះបណ្តាល​ដល់យុវជននៅក្នុងស្រុកពោធិ៍រៀង ទាំងមូលផងដែរ។អគារថ្មី១ ខ្នងនេះ គឺជាសមិទ្ធផលមួយថ្មីរបស់គណបក្សស្រុក ក៏ដូចជារបស់ប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀងទាំងមូល ពីព្រោះក្រៅពីការប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃរបស់គណៈកម្មាធិការគណបក្សស្រុកនោះ អគារនេះនឹងត្រូវប្រើប្រាស់ជាថ្នាក់បណ្តុះបណ្តាលព័ត៌មានវិទ្យា និងភាសាបរទេសដល់យុវជននៅក្នុងពោធិ៍រៀង ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងភាសាបរទេសដល់យុវជន​ឱ្យបានកាន់តែប្រសើរ​ឡើងថែមទៀត ស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យារបស់សាកលលោកនាពេលបច្ចុប្បន្ន។សម្តេចបានបន្តថា នេះគឺជាជំហានចាប់ផ្តើមមួយដ៏ល្អ ហើយសម្តេចសង្ឃឹមថា គណៈកម្មាធិការគណបក្សស្រុក រួមសហការជាមួយក្រុមការងា នឹងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀតឱ្យបានកាន់តែច្រើនឡើង ដើម្បីផ្ដល់ឱកាសដល់យុវជនក្នុងស្រុកពោធិ៍រៀង ក៏ដូចជាស្រុកដែលនៅជិតទីនេះ អាចមានលទ្ធភាពចូលសិក្សាក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលនេះគឺជាការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស​នៅក្នុងមូលដ្ឋាន​ឱ្យបានកាន់តែរីកចម្រើនសម្រាប់ពេលអនាគត ស្របតាមគោលនយោបាយអាទិ៍ភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា។សម្តេចក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយ ពេលវេលា និងធនធាន ផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅក្នុងស្រុកពោធិ៍រៀងនេះ។ សម្តេចបានស្នើដល់ក្រុមការងារទាំងអស់ បន្តសកម្មភាពរបស់ខ្លួនក្នុងការបំពេញភារកិច្ចដែលគណបក្សបានប្រគល់ជូន និងត្រូវបន្តចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីក្តាប់បាននូវសភាពការណ៍ បញ្ហាប្រឈម មតិយោបល់ សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយបានទាន់ពេលវេលា។សម្តេច បានណែនាំនូវកិច្ចការមួយចំនួនដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ និងក្រុមការងារចុះមូលដ្ឋានទាំងអស់យកទៅអនុវត្តបន្តរួមមាន៖ សម្រាប់គណបក្សគ្រប់ថ្នាក់ ក៏ដូចជាអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច​ទាំងអស់នៅ ក្នុងស្រុកពោធិ៍រៀង ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួន ដោយត្រូវខិតខំបម្រើសេវា និងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។សម្រាប់ក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ចុះឱ្យដល់មូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ដើម្បីជំរុញសកម្មភាពចិញ្ចឹមចលនាគណបក្សនៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ទាំងស្មារតី ថវិកា និងសម្ភារៈ តាមរយៈការចុះសួរសុខទុក្ខ សមាជិកសមាជិកា និងប្រជាពលរដ្ឋ និងត្រូវខិតខំស្វែងយល់ច្បាស់លាស់អំពីសភាពការណ៍នៅមូលដ្ឋាន៕https://image.freshnewsasia.com/2021/id-155/fn-2025-06-22-15-32-39-0.jp ghttps://image.freshnewsasia.com/2021/id-155/fn-2025-06-22-15-33-08-0.jpg