ជម្លោះដណ្តើមទ្រព្យម្តាយបង្កើត ជិត២០ឆ្នាំ ត្រូវបានដល់ទីបញ្ចប់ ដោយតុលាការទាំង៣ថ្នាក់ សម្រេចសេចក្តីឲ្យខាងម្តាយជាអ្នកឈ្នះ ប៉ុន្តែគាត់មិនទាន់បានទទួលនូវអចលនវត្ថុ ដែលឈ្នះក្តីនោះនៅឡើយ

Wait 5 sec.

(ភ្នំពេញ)៖ ជម្លោះដណ្តើមទ្រព្យម្តាយបង្កើតខ្លួនឯងដ៏រ៉ាំរ៉ៃ ពីសំណាក់កូនទី១ និងកូនទី៤ ដែលកើតឡើងរយៈពេលជិត២០ឆ្នាំមកហើយ ត្រូវបានដល់ទីបញ្ចប់ដោយតុលាការទាំង៣ថ្នាក់ សម្រេចសេចក្តី ឲ្យភាគីខាងម្តាយជាអ្នកឈ្នះក្តី និងបានចូលជាស្ថាពរកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ប៉ុន្តែបច្ចុប្បន្ននេះ ភាគីអ្នកឈ្នះក្តីមិនទាន់បានទទួលនូវអចលនវត្ថុដែលឈ្នះក្តីនោះនៅឡើយទេ ដោយរងចាំការអនុវត្តដោយស្ម័គ្រចិត្តពីភាគីអ្នកចាញ់ក្តី៕សូមអានខ្លឹមសារលម្អិតខាងក្រោមនេះ៖