មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញបើកវគ្គចែករំលែកចំណេះដឹង ផ្នែកបច្ចេកទេស ថតរូប ជូនដល់មន្ត្រីមន្ទីរព័ត៌មានខេត្តកែប

Wait 5 sec.

(កែប)៖ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីចែករំលែកចំណេះដឹង ស្តីពីបច្ចេកទេសថតរូប ដែលផ្តោតសំខាន់លើចំណុចសំខាន់ ចំនួន៧ រួមមាន៖ Composition, Actions, Expression, Perspective, Comparisons, Light, Color ជូនដល់មន្ត្រីការិយាល័យទូរទស្សន៍, ការិយាល័យAKP, ការិយាល័យវិទ្យុ នៃមន្ទីរព័ត៌មានខេត្តកែប និងមន្ត្រីព័ត៌មានរដ្ឋបាលសាលាខេត្ត។និមន្តជាគ្រូឧទ្ទេសដោយព្រះតេជគុណ កេង សុថឺង ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ព្រះតេជគុណមានសង្ឃដីការថា ការថតរូប គឺជាជំនាញមួយ ដែលយើងទាំងអស់គ្នា ត្រូវតែយល់ដឹងពី​បច្ចេកទេស ទិចនិច ដើម្បីឱ្យរូបមានភាពស្អាតល្អ មើលទៅទាក់ទាញអ្នកមើលអោយគេចាប់អារម្មណ៍ រូបថតរបស់យើងដែលយើងថតបាន ហើយយកទៅផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម អាចធ្វើឱ្យមានភាពទាក់ទាញ និងចំណាប់អារម្មណ៍ដល់ខេត្ត ថ្នាក់ដឹកនាំ ហើយវាក៏អាចធ្វើឱ្យខេត្តមានភាពល្បីល្បាញផងដែរ ព្រោះតែហេតុនេះ ទើបយើងចាំបាច់ ត្រូវមានការចែករំលែកនូវចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់យើង អោយយល់ដឹងកាន់តែច្បាស់អំពីការថតរូបនៅពេលនេះ។លោក សោម កុសល បានឱ្យដឹងដែរថា វគ្គចែករំលែកនាពេលនេះ ពិតជាមានសារសំខាន់មែនទែន សម្រាប់ជួយអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីស្នូល ទាំង៣ការិយាល័យ នៃមន្ទីរព័ត៌មាន និងមន្ត្រីព័ត៌មាន​នៃរដ្ឋបាលសាលាខេត្តកែប ក្នុងការចូលរួមជម្រុញដល់ការផ្សព្វផ្សាយនូវសមិទ្ធផល ដែលសម្រេចបាននៅក្នុងខេត្ត ឱ្យមានភាពល្បីរន្ទីសុះសាយ និងទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកំសាន្តក្នុងខេត្តកែប ឱ្យកាន់តែច្រើន តាមរយៈការបង្ហោះនៅរូបភាពសមិទ្ធផល ដែលមាននូវតាមតំបន់ទេសចរណ៍នៅក្នុងខេត្តកែប។ទន្ទឹមនេះលោកអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់អនុវត្តការងារ អោយចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕