អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាឯកសណ្ឋានប្រយុទ្ធ២០០០កំប្លេ ត្រូវផ្ដល់ជូនកងកម្លាំងនគរបាលខេត្តកំពង់ចាម

Wait 5 sec.

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងនាំអំណោយជាឯកសណ្ឋានប្រយុទ្ធ ២,០០០កំប្លេ ដែលជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ក្នុងឱកាសនោះ អភិបាលខេត្ត បានលើកឡើងថា ឯកសណ្ឋានប្រយុទ្ធនេះសុទ្ធតែជាផលិតផលថ្មី ផ្ដល់ជូនបងប្អូនកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ ប្រកបដោយឆន្ទៈមោះមុត នៅក្នុងបុព្វហេតុជាតិមាតុភូមិ និងការ ការពារបូរណភាពទឹកដី និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ចាប់ពីទិសមុំបី រហូតមកដល់ប្រាសាទតាមាន់ តាក្របី និងតាមបណ្ដាខេត្តផ្សេងទៀតដល់ខេត្តពោធិ៍សាត់ គឺមានការវិវត្តនូវភាពស្មុកស្មាញ ពីមួយថ្ងៃទៅ មួយថ្ងៃ ដែលទាមទារចាំបាច់ នូវការអន្តរាគមន៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលមានកងយុទ្ធពលខេមរភូមិន្ទ រួមជាមួយកម្លាំងនគរបាលជាតិ។ ដូច្នេះទាមទារឱ្យកម្លាំងរបស់យើង យកចិត្តទុកដាក់ខ្ពស់ដើម្បីរួមសហការជាមួយកម្លាំងនៅតាមព្រំដែន និងកម្លាំងនៅតាមភូមិភាគទី៥។អភិបាលខេត្ត បានយកឱកាសនោះ ថ្លែងកោតសរសើរឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ដែលបានរៀបចំកម្លាំងអន្តរាគមន៍ ២កងអនុសេនាតូច និងបានហ្វឺកហ្វឺនបន្ថែមដល់កងកម្លាំង និងបានបំពាក់សម្ភារសពាវុធ ត្រៀមរួចជាស្រេច រង់ចាំទទួលតែបទបញ្ជាប៉ុណ្ណោះ៕