អ្នកឧកញ៉ា លាង ពៅ ឧបត្ថម្ភស៊ីម៉ងត៍ចំនួន ១១១តោន, ថវិកាជាង ៥៨លានរៀល និងទឹកសុទ្ធកម្ពុជា ១,៥០០កេស ជូនដល់កងទ័ពកម្លាំងជួរមុខនៅតាមព្រំដែន

Wait 5 sec.

(ព្រះវិហារ)៖ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី រួមជាមួយតំណាងចែកចាយស៊ីមងត៍ អូដ្ឋ និងស៊ីមងត៍វីទូទាំងប្រទេស បានឧបត្ថម្ភស៊ីម៉ងត៍ចំនួន ១១១តោន, ថវិកា ៥៨លាន ៤សែនរៀល និងទឹកសុទ្ធកម្ពុជា ១,៥០០កេស ជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ។ការប្រកាសឧបត្ថម្ភនេះ គឺឆ្លើយតបតាមការអំពាវនាវរបស់ នាយ ពាក់មី ដែលបានស្នើសុំតាមរយៈវីដេអូទៅកាន់អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ដោយស្នើសុំឧបត្ថមស៊ីម៉ងត៍អូដ្ឋ ចំនួន ២០តោន ក្នុងការសាងសង់ផ្លូវទៅប្រាសាទតាមាន់ និងលេណដ្ឋានជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ស្រាប់តែអ្នកឧកញ៉ា លាង ពៅ បានឆ្លើយតបទៅកាន់លោកពាក់មីភ្លាមៗ ដោយយល់ព្រមឧបត្ថម្ភស៊ីម៉ងត៍អូដ្ឋរហូតដល់ជាង ១០០តោន ថវិកាជាង ៥៤លានរៀល និងបន្ថែមជូនទឹកសុទ្ធកម្ពុជាសរុបដល់ទៅ ១,៥០០កេស ដល់កងកម្លាំងជួរមុខដែលបានឈរជើង នៅតាមព្រំដែនការពារបូរណភាពទឹកដីប្រទេសកម្ពុជា ហើយអ្នកឧកញ៉ាបានអញ្ជើញទៅប្រគល់ដោយផ្ទាល់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។សូមបញ្ជាក់ថា ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី គឺជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាស៊ីម៉ងត៍ដែលមានគុណភាពល្អដាច់គេក្នុងប្រទេសកម្ពុជា។ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។ មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានទាំងរង្វន់លើកទឹកចិត្ត និងគុណភាពខ្ពស់ មានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេស។ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជិត ៣០០ដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីន បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់។សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងតែជួយសង្គម គិតគូដល់សុខទុក្ខបងប្អូនប្រជាជនខ្មែរយើង។ មកដល់ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ ក៏បានចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ម្ចាស់ក្រុមហ៊ុនមានឈាមជ័រជាខ្មែរ ស្រឡាញ់ប្រជាជនខ្មែរ និងនៅជាមួយបងប្អូនខ្មែរជាដរាប៕