(Xizang)៖ នាថ្ងៃអង្គារ ទី១ ខែកក្កដា ក្រុមអ្នកសារព័ត៌មានកម្ពុជា និងប្រទេសផ្សេងទៀតបានបន្តដំណេីរមកភ្លក់រសជាតិភេសជ្ជៈ និងអាហារសម្រន់ ក៏ដូចជាសាកស្លៀកសម្លៀកបំពាក់ប្រពៃណីជនជាតិ Zang នៅឯផ្លូវ Bakuo ក្នុងទីក្រុងឡាសា (Lhasa) នៃភូមិភាគស្វយ័តស៉ីចាង (Xizang) ប្រទេសចិន។ជារៀងរាលថ្ងៃប្រជាជនរស់នៅក្នុងទីក្រុង Lhasa មានទម្លាប់ជួបជុំគ្នាផឹកតែផ្អែម ជាមួយអាហារសម្រន់ នៅឯផ្លូវវប្បធម៌ Bakuo។ អ្នកសារព័ត៌មានរបស់ Fresh News បានសាកស្លៀកសម្លៀកបំពាក់ប្រពៃណី តំណាងឱ្យព្រះនាងរជ្ជកាល Zang រីឯអ្នកសារព័ត៌មានរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាសបានស្លៀកសម្លៀកបំពាក់ប្រពៃណីរបៀបជាដង្ខៅ ដែលមានចិញ្ចឹមសត្វគោរោមវែងចាប់ ៥០០០ក្បាលឡេីងទៅ។ សត្វគោរោមវែងជាសត្វតំណាងប្រចាំនៅភូមិភាគស្វយ័ត Xizang។ផ្លូវ Bakuo ស្ថិតនៅក្នុងខណ្ឌ Chengguan ក្រុង Lhasa ភូមិភាគស្វយ័តXizang គឺជាផ្លូវសូត្រធម៌ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្បីល្បាញ នៅទីក្រុងឡាសា។ វាត្រូវបានរក្សាយ៉ាងពេញលេញនូវរូបរាងប្រពៃណី និងរបៀបរស់នៅរបស់ទីក្រុងបុរាណ។ នៅក្នុងភាសា Xizang «Bakuo មានន័យថា ផ្លូវសូត្រធម៌»។ ផ្លូវនេះត្រូវបានសាងសង់ឡើងសម្រាប់ការកសាងប្រាសាទតាចៅ (Jokhang )និងបានអភិវឌ្ឍរួមជាមួយនឹងការអភិវឌ្ឍប្រាសាទតាចៅ។ វាមានប្រវត្តិជាង ១៣០០ ឆ្នាំ។ផ្លូវនេះមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ បានរួមបញ្ចូលគ្នានូវសាសនា វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម។ វាគឺជាប្លុកប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានលក្ខណៈពិសេសនិងមានភាពទាក់ទាញបំផុតមួយនៅក្នុងប្រទេស និងពិភពលោក ហើយបានក្លាយជាចំណុចប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់Xizangតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន៕