ក្រុម​ប្រឆាំង​នៅ​ថៃ​ត្រៀម​ហែ​បាតុកម្ម​ដេញ​​​លោក​ស្រី​ផែ​ថង​ថាន​ពី​តំណែង

Wait 5 sec.

ទី​ក្រុង​បាងកក៖ ក្រុម​ប្រឆាំង​នៅ​ថៃ​ត្រៀម​ជួប​ជុំ​គ្នា​​​ក្បែរ​វិមាន​ជ័យ​ជម្នះ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ដើម្បី​​ហែ​បាតុកម្ម​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ចេញ​ពី​តំណែង​​នាយក​រដ្ឋ​មន្ត្រី។ ហេតុ​នេះ នគរ​បាល​ថៃ​បាន​ណែនាំ​ទៅ​សា​ធារណ​ជន​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ចលនា​បាតុកម្ម​នេះ​​សូម​​​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ពី​វិថី​សំខាន់​ៗ​ចំនួន​បួន​នៅ​ក្បែរ​វិមាន​ជ័យ​ជម្នះ​នៅ​រសៀល​ថ្ងៃ​សៅរ៍​។ ពួក​បាតុ​ករ​​ដែល​ទាម​ទារ​​យ៉ាង​ទទូច​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ចេញ​ពី​តំណែង​​នឹង​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ទី​នោះ​។​ ស្នង​ការ​ដ្ឋាន​នគរ​បាល​​ទី​ក្រុង​​បាងកក​ស្នើ​សុំ​​ឱ្យ​សា​ធារណ​ជន​ជៀស​ឱ្យ​ឆ្ងាយ​​ពី​កំណត់​ផ្លូវ​ទាំង​៤​ចាប់​ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​១០​​យប់​។ បាតុ​កម្ម​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៤​រសៀល ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​៩​យប់​។ ចលនា​បាតុ​កម្ម​នេះ​រៀប​ចំ​ដោយ​​ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ «​រួម​កម្លាំង​ការ​ពារ​អធិប​តេយ្យ​»។...