(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ និងគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្មកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។សារលិខិតរបស់ឧកញ៉ា តែ តាំងប៉ មានខ្លឹមសារដូច្នេះថា៖ «តាងនាមប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា និងអគ្គលេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ឧត្តុងឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ របស់ សម្តេចធិបតី ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូល រួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្មកម្ពុជា» ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ។វត្តមានដ៏ឧត្តុងឧត្តមបំផុតរបស់ សម្តេចមហាបវរធិបតី ក្នុងឱកាសដ៏វិសេសវិសាលនេះ គឺបានផ្តល់ភាពកក់ក្តៅចំពោះ សមាគមមូលនិធិសម្តេចតេជោ និងជាកម្លាំងចិត្តដែលបានជំរុញទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នាអោយខិតខំបន្តការងារទៅមុខទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល។ជាថ្មីម្តងទៀត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខ មហាប្រសើរ ជូនដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី សូមប្រកបដោយព្រះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលការ គោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ»៕