យល់ដឹងពីជំនួញ៖ ប្រធានសមាគមអាជីវកម្មស្វាយកំពង់ស្ពឺ អំពាវនាវឱ្យកសិករដាំដុះស្វាយ នាំគ្នាផលិតក្តឹបស្វាយស្រួយ ជំនួសការនាំចូលពីថៃ ក្នុង១ថ្ងៃ ៣០០តោន (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ ប្រធានសមាគមអាជីវកម្មស្វាយកំពង់ស្ពឺ លោកស្រី ឈិន ចំរើន បានអំពាវនាវឱ្យកសិករដាំដុះស្វាយ ប្រមូលផលក្តិបស្វាយស្រួយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ជំនួសការនាំចូលពីថៃ ខណៈក្នុងមួយថ្ងៃកម្ពុជានាំចូលក្តឹបស្វាយស្រួយប្រមាណ ៣០០តោន សម្រាប់ផ្គត់ផ្គង់ដល់កន្លែងលក់ម្ជូរ។ការលើកឡើងរបស់លោកស្រី ឈិន ចំរើន ស្របពេលដែលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ហើយថៃបានគម្រាមបញ្ឈប់ការនាំចូលស្វាយ (ធំ) ពីកម្ពុជាបន្តទៀត។លោកស្រីបានលើកឡើងថា នេះគឺជាឱកាសល្អសម្រាប់កសិករកម្ពុជា ព្រោះកន្លងមក កសិករកម្ពុជានាំចេញស្វាយ (ធំ) ក្នុងបរិមាណច្រើន ទៅថៃតាមខេត្តត្រាត សម្រាប់ផលិតជាដំណាប់។លោកស្រីមានប្រសាសន៍ថា ដូច្នេះហើយកសិករកម្ពុជា ដែលផលិតស្វាយ មិនរំពឹងតែការនាំចេញទៅថៃនោះទេ គួរតែផលិតក្តឹបស្រួយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ជំនួសស្វាយស្រួយរបស់ថៃវិញ ដែលមួយថ្ងៃថៃនាំចូលស្វាយខ្ចីស្រួយ (ស្វាយម្ជូរ) ប្រមាណ ៣០០តោន ពោលគឺបង្វែរពីការនាំចូលក្តឹបស្វាយថៃ មកប្រើប្រាស់ក្តឹបស្វាយខ្មែរ ខណៈកម្ពុជាមានលទ្ធភាពផលិតក្តឹបស្វាយបានមួយឆ្នាំ ៤ដង ខុសពីការទុកស្វាយឱ្យធំហើយប្រមូលផល មួយឆ្នាំផលិតបានតែ២ប៉ុណ្ណោះ៕សូមស្តាប់ការពន្យល់បន្ថែមរបស់លោកស្រី ឈិន ចំរើន៖