(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្ធសាស្រ្ត កុំធ្វេីនយោបាយឬធ្វេីជាអ្នកដឹកនាំ ជាពិសេសយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយដៃគូដែលមានចេតនាទុច្ចរិតពិសពុល។«យុទ្ធសាស្រ្តរបស់តេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់តេជោសែន គឺដេីម្បីប្រជាជនកម្ពុជានិងការពារបូរណភាពទឹកដី ព្រមទាំងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍»។ នេះបើតាម អ្នកនាំពាក្យសម្តេចតេជោ។លោកហ៊ាននិយាយថា គ្មាននរណា ស្រឡាញ់និងស្រេកឃ្លានសន្តិភាពនៅតាមព្រំដែន ជាងសម្តេចតេជោនោះទេ តែបេីសត្រូវប្រមាថនិងឈ្លានពានគ្មានជម្រេីសអ្វីក្រៅពីប្រយុទ្ធការពារដីដូនតាប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ឡេីយ៕