លោក ស៊ុន មេសា៖ នៅប្រទេសថៃបងប្អូនត្រូវចំណាយប្រាក់ថែទាំសុខភាព តែនៅកម្ពុជា ជាបន្ទុករបស់និយោជក (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថានៅប្រទេសថៃបងប្អូនត្រូវចំណាយប្រាក់ថែទាំសុខភាព ហើយប្រចាំបងប្អូនត្រូវបង់ថ្លៃសេវាប្រមាណជាង ៥០០បាត ឬរង្វង់៥ម៉ឺនរៀល ដោយឡែកនៅកម្ពុជា វាជាបន្ទុករបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស។ នៅពេលបងប្អូនមានគ្រោះថ្នាក់ការងារ គេផ្ដល់សេវាជូនបន្ថែមទៀត។លោក បានបន្តថា ប្រសិនជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងបំពេញការងារនៅទីនោះ ហើយមានបំណងចង់ត្រឡប់មកកម្ពុជា គឺក្រសួងបានរៀបចំទទួលបងប្អូនរួចជាស្រេចនៅតាមច្រកទាំង៦ រវាងកម្ពុជា-ថៃ។ លើសពីនេះ លោក ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនដែលពលរដ្ឋត្រឡប់ពិថៃមកកម្ពុជានឹងទទួលបាន ចំណេញទាំងពេលវេលា លុយកាក់ ជាពិសេសគឺបាននៅជួបជុំឪពុកម្ដាយ បងប្អូន​សាច់ញាតិរបស់ខ្លួន ដោយមិនបាច់សុំច្បាប់ឆ្លងដែនមកជួបពួកគាត់នៅពេលបុណ្យទានទៀតនោះទេ៕