លោកសាស្ត្រាចារ្យ វ៉ាន់ មិច អញ្ជើញចូលរួមអបអរសាទរទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី៨ នៅខេត្តកោះកុង

Wait 5 sec.

(កោះកុង)៖ លោកសាស្ត្រាចារ្យ វ៉ាន់ មិច ហេរញ្ញឹកក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា តំណាងលោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជាបានអញ្ជើញចូលរួមអបអរសាទរទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី៨ នៅខេត្តកោះកុង។ពិធីនេះ មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ប៉ែន អ៊ុងជីវ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង, លោកវេជ្ជៈបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តកោះកុង រួមនិងក្រុមលោកគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងស្រុក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង។ចំពោះមុខអង្គពិធី លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ បានថ្លែងថា ដើម្បីអនុវត្តន៍ទៅគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលើកស្ទួយផ្នែកវិស័យសុខាភិបាលឲ្យមានភាពរីកចម្រើន មានគុណភាព មានភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋផ្នែកវិស័យសុខាភិបាល ការព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងជំរុញក្រុមលោកគ្រូពេទ្យឱ្យមានការខិតខំសិក្សាក្រេបយកបទពិសោធន៍ ប្រកបដោយសិលធម៌វិជ្ជាជីវៈក្នុងនាមជាលោកគ្រូពេទ្យ និងត្រូវយកចិត្តទុកក្នុងព្យាបាលអ្នកជំងឺ ដែលចូលមកសម្រាកព្យាលក្នុងមន្ទីរពេទ្យ។លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្នុងគ្រានេះក្រុមលោកគ្រូពេទ្យបង្អែកខេត្ត តែងតែចុះពិនិត្យពង្រឹងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន ឱ្យមានការយល់ដឹងច្បាស់ក្នុងការជួយសង្រ្គោះអ្នកជំងឺ និងក្នុងការថែរក្សាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណមន្ទីរពេទ្យឱ្យមានផាសុខភាព។ជាមួយគ្នានេះ លោកសាស្រ្តាចារ វ៉ាន់ មិច បានកោតសសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមលោកគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍នូវគោលនយោបាយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងការលើកស្ទួយផ្នែកវិស័យសុខាភិបាលឱ្យមានភាពរីកចម្រើន ប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈក្នុងនាមជាលោកគ្រូពេទ្យ ក្នុងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងព្យាបាលអ្នកជំងឺចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ លោកសាស្ត្រាចារ្យ បានពិនិត្យភាពជាក់ស្តែងមន្ទីរពេទ្យបង្អែក សមនឹងទទួលបានជ័យលាភីលេខ១ ពិតប្រាកដមែនទាំងក្រមសីលធម៌ ហេដ្ឋារចនា បរិស្ថានល្អ៕