ក្បាលម៉ាស៉ីនគណបក្សភ្លើងទៀន នៅស្រុកសំរោង ខេត្តតាកែវ ចំនួន៤រូប សុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

Wait 5 sec.

(តាកែវ)៖ លេខាធិការ គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ព្រមទាំងថ្នាក់ដឹកនាំគណបក្សនៅឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ចំនួន៤រូប បានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំង និងសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនប្រជាជនកម្ពុជា។សមាសភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ឃុំលំចង់ ចំនួន៤រូបរួមមាន៖ទី១៖ លោក ម៉ម ហួត តួនាទីលេខាធិការ គណៈកម្មាធិការប្រតិបត្តិគណបក្សឃុំលំចង់ និងជាបេក្ខជនឃុំលំចង់ លេខរៀងទី១០ គណបក្សភ្លើងទៀនទី២៖ លោក ស វុទ្ធី ជាសមាជិកគណៈកម្មាធិការប្រតិបត្តិឃុំលំចង់ និងជាបេក្ខជនឃុំលំចង់ លេខរៀងទី១៣ គណបក្សភ្លើងទៀនទី៣៖ លោក រស់ សាអ៊ុត ជាសមាជិកបក្សឃុំលំចង់ និងជាបេក្ខជនមេភូមិប្រសៀត ឃុំលំចង់ គណបក្សភ្លើងទៀននិងទី៤៖ លោក ដុះ ចន្រ្ទា ជាភ្នាក់ងារសង្កេតការណ៍ គណបក្សភ្លើងទៀនថ្នាក់ដឹកនាំមូលដ្ឋានគណបក្សភ្លើងទៀន ទាំង៤រូបនេះ បានចូលរួមធ្វើជាទីភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រឆាំង រាល់ពេលបោះឆ្នោតទាំងកម្រិតសកល និងអសកល។ ពេលនេះ ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយ របស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ជាពិសេសពួកគេខឹងសម្បាខ្លាំង នៅពេលជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក ព្យាយាមធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍ មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្ម ភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។ពេលនេះពួកគេ បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ ឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌ ដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ ប្រកប ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ទាំង៤រូបនេះ បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕