អ៊ីស្រាអែល​ពន្យារ​ពេល​ដោះ​លែង​អ្នក​ទោស​ប៉ា​ឡេ​ស្ទីនទាំង​​៦២០​នាក់

Wait 5 sec.

ទី​ក្រុង​យេរូសា​ឡឹម៖ ​​ទោះ​បី​ក្រុម​ហាម៉ាស់​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​៦​នាក់​តាម​​កិច្ច​សន្យា​តាំង​ពី​ល្ងាច​ម្សិល​មិញ ប៉ុន្តែ​អ៊ី​ស្រា​អែល​មិន​ទាន់​ដោះ​លែង​អ្នក​ទោស​ និង​អ្នក​ជាប់​ឃុំ​ប៉ាឡេស្ទីន​​៦២០​នាក់​នៅ​ឡើយ​ទេ​។ អ៊ីស្រាអែល​លើក​ហេតុ​ផល​ថា​​ដោយ​សារ​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​​មិន​មែន​ដោយ​កិត្តិ​យស​ទេ​ ប៉ុន្តែ​​​របៀប​បង្អាប់​បង្អោន​មុខ​មាត់​របស់​អ៊ី​ស្រាអែល​​។ ​សេចក្ដី​បំភ្លឺរបស់​ខុទ្ទ​កាល័យ​លោក​ណឺតាន់​យ៉ាហ៊ូ​ដូច​ខាង​លើ​នេះ​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​។ គេ​ឃើញ​រថ​យន្ត​ធុន​ធំ​ដែល​ធ្លាប់​តែ​ចាក​ចេញ​ដំណើរ​នាំ​មុខ​ក្បួន​រថ​យន្ត​ដឹក​អ្នក​ទោស​ប៉ាឡេស្ទីន​​នោះ​បាន​បើក​ចេញ​ពី​របង​ពន្ធ​នា​គារ​​អូ​ហ្វឺ (Ofer) បាន​តែ​បន្តិច​ប៉ុណ្ណោះ​...