(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូស ក្នុងមូលដ្ឋានខណ្ឌចំការមន។នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅតាមផ្ទះប្រជាពលរដ្ឋផ្លូវ១០៣ ១០៥ ១០១ ៤៤០ និងក្នុងបរិវេណភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២ គ្រឿង ប្រេងម៉ាស៊ូតចំនួន៦៥លីត្រ សាំង១០លីត្រ ថ្នាំមូសចំនួន៥កំប៉ុង។ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង នឹង ថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់ រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន៕