យល់ដឹងពីជំនួញ៖ អ្នកជំនួញសាច់ជ្រូក លើកឡើងថា ឱកាសសម្រាប់អ្នកចង់ធ្វើអាជីវកម្មចិញ្ចឹមជ្រូកនៅតែមាន ប៉ុន្តែទាមទារឱ្យមានបច្ចេកទេសចិញ្ចឹមខ្ពស់ ជៀសវាងការខាតបង់ (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ ដែលជាអ្នកចិញ្ចឹម និងផ្គត់ផ្គង់សាច់ជ្រូកនៅកម្ពុជា បានលើកឡើងថា សម្រាប់អ្នកដែលចង់ចាប់ផ្តើមធ្វើអាជីវកម្មចិញ្ចឹមជ្រូកផ្គត់ផ្គង់សាច់ នៅលើទីផ្សារ គឺនៅតែមានឱកាសក្នុងការចាប់ផ្តើម ដែលលោករំពឹងថា តម្រូវការសាច់ជ្រូកនឹងកើនឡើងនៅពេលខាងមុខ។តែយ៉ាងណាលើកក៏លើកឡើងថា មុខរបរនេះ ក៏មានហានិភ័យផងដែរ ហេតុដូច្នេះហើយ ទាមទារឱ្យមានបទពិសោធន៍ និងបច្ចេកទេសខ្ពស់ក្នុងការចិញ្ចឹម នោះទើបអាចទទួលបានផលចំណេញពីរបរនេះ ពោលគឺត្រូវការការសិក្សាច្រើន ចំពោះអ្នកដែលចង់ចាប់ផ្តើមថ្មីៗ ប៉ុន្តែអ្នកដែលស្ថិតក្នុងមុខរបរនេះស្រាប់ គឺមានឱកាសច្រើន។បើតាម អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ បច្ចុប្បន្ននេះ នៅកម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ៩ពាន់ក្បាលក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្ននេះ ការផលិតក្នុងស្រុកអាចផ្គត់ផ្គង់បាន១០០% ។ តែយ៉ាងលោកជឿជាក់ នៅពេលខាងមុខតម្រូវការសាច់ជ្រូកនឹងកើនឡើង ដោយសារកំណើនប្រជាជន ព្រមទាំងកំណើនភ្ញៀវទេសចរ។លោកបញ្ជាក់បន្ថែមថា សម្រាប់ការធ្វើអាជីវកម្មចិញ្ចឹមលក្ខណៈក្រុមហ៊ុន គឺអាចមានឱកាសក្នុងការចំណេញ ប៉ុន្តែបើចិញ្ចឹមលក្ខណៈគ្រូសារខ្នាតតូចអាចនឹងពិបាកក្នុងការប្រកួតប្រជែង។ ហេតុដូច្នេះហើយ លើកទឹកចិត្តដល់កសិករចិញ្ចឹមខ្នាតតូច គួរតែសហការជាមួយក្រុមហ៊ុនធំ ។ ហើយប្រសិនបើមិនចង់សហការជាមួយក្រុមហ៊ុនទេនោះ ពួកគាត់អាចរួមគ្នាបង្កើតជាសហគមន៍ទំនើបក្នុងតំបន់ នោះកសិករខា្នតតូចនឹងប្រកបររបរនេះដោយយូរអង្វែង។លោក ហួត រ៉ាដេត បានឱ្យដឹងផងដែរថា ក្នុងការចិញ្ចឹមជ្រូក គឺត្រូវការចំណាយពី៦ទៅ៧ខែ ទើបអាចបញ្ចេញលក់បាន ដោយចំណាយថ្លៃដើមចន្លោះពី៩០០០រៀលទៅ១០០០០រៀលក្នុងមួយគីឡូ៕