ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំប្រកាសថាការចរចាគ្នារវាងអាមេរិក និងអ៊ុយក្រែនដើម្បីចម្រាញ់យកធនធានធម្មជាតិតម្លៃ៥០០ពាន់លានដុល្លារជិតសម្រេចជាផ្លែផ្កាហើយ។ ក្នុងនោះ អាមេរិកចង់ចែកភាគហ៊ុនជាមួយអ៊ុយក្រែន៥០%ម្នាក់នៅក្នុងការចម្រាញ់យកធនធានរ៉ែកម្រ និងមានតម្លៃទាំងនោះ។ នេះជាការតថ្លៃគ្នាដើម្បីចែកផលប្រយោជន៍មុនការចរចាសន្តិភាពនៅអ៊ុយក្រែន។ លោកត្រាំចង់កាត់កងគ្នារវាងធនធានទាំងនេះជាមួយការផ្ដល់ជំនួយកាលពីអតីតកាល និងតទៅអនាគត។ នេះជាលក្ខខណ្ឌដំបូង...