ខេត្តស្វាយរៀង ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឲ្យអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤២នាក់ស្រី០៦នាក់ចេញពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសវៀតណាមវិំញ ដោយជនជាតិវៀតណាមទាំងនេះប្រព្រឹតបទល្មើស គឺលួចឆ្លងដែនមកស្នាក់នៅធ្វើការងារដោយខុសច្បាប់ គ្មានលិខិតឆ្លងដែននិងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បើតាមមន្ត្រីនគបាលច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា ការបណ្តេញចេញនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥...