តេជានន្ទភិក្ខុ សាន ពិសិដ្ឋ បកស្រាយចម្ងល់ «តើ​ព្រះសង្ឃត្រូវបដិបត្តិជាមួយមនុស្សស្រី ដោយរបៀបណា ដើម្បីកុំឱ្យកើតមាននូវរាគៈតណ្ហា?» (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ តេជានន្ទភិក្ខុ សាន ពិសិដ្ឋ បណ្ឌិតឯកទេសរដ្ឋបាលសាធារណៈ មានសង្ឃដីកាថា ​ការកើតមានតណ្ហារវាងមនុស្សភេទផ្ទុយគ្នា គឺជាអ្វីដែលពិបាកក្នុងការជៀសផុត សូម្បី​​ព្រះសង្ឃទាំងសម័យនេះ និងសម័យពុទ្ធកាលក៏ពិបាកក្នុងការជៀសផុតដែរ។ប៉ុន្តែយ៉ាងណាមិញ នៅក្នុងព្រះពុទ្ធសាសនា មានគោលការណ៍ជាច្រើន​ ដែលបានបញ្ញត្តពីការបន្ថយរាគៈតណ្ហារវាងព្រះសង្ឃ និងមនុស្សស្រី​។ព្រះអង្គបន្តថា គោលដៅដែលព្រះសង្ឃមកបួស គឺដើម្បីវៀរចាកនូវរាគៈតណ្ហា ដោយថ្ងៃដែលចូលមកបួសដំបូងព្រះសង្ឃទាំងអស់ បានសន្យាជាមួយនឹងព្រះឧបព្ឈារបស់ខ្លួន​ គឺដើម្បីរួចចាកទុក្ខដែលកើតពីរាគៈឥណ្ហា ហេតុដូច្នេះត្រូវតែគោរពនូវគោលការណ៍នេះ។តេជានន្ទភិក្ខុ សាន ពិសិដ្ឋ បានពន្យល់បន្តថា ក្នុង​សម័យពុទ្ធកាល ព្រះអានន្មបានទួលសួរទៅកាន់ព្រះពុទ្ធថា តើព្រះសង្ឃត្រូវបដិបត្តិជាមនុស្សស្រី ដោយរបៀបណា ដើម្បីកុំឱ្យកើតមាននូវរាគៈតណ្ហា​?ដើម្បីកុំឱ្យកើតមាននូវរាគៈតណ្ហា ព្រះពុទ្ធបានមានពុទ្ធដីកាថា ​ព្រះសង្ឃគួរគប្បីកុំមើលស្រី បើដើរឃើញមនុស្សស្រីត្រូវជៀសមុខចេញកុំមើល។ ក្នុងករណីដែលជ្រុលមើលមុខហើយ គួរតែកុំនិយាយជាមួយមនុស្សស្រី ហើយជ្រុលនិយាយជាមួយគ្នាហើយ ត្រូវនិយាយដោយការតាំងស្មារតីឱ្យបានច្បាស់លាស់​៕សូមស្តាប់សង្ឃដីការបស់តេជានន្ទភិក្ខុ សាន ពិសិដ្ឋ៖