ក្រសួងបរិស្ថាន ជំរុញឱ្យអង្គការ​ដៃគូ​បន្ត​ផ្ដល់ផ្តល់ជំនួយអភិវឌ្ឍន៍សហគមន៍ការពារធនធានធម្មជាតិ ពីព្រោះសហគមន៍ជារនាំងដ៏រឹងមាំក្នុង​ការអភិរក្ស​ធនធានធម្មជាតិ​

Wait 5 sec.

(កំពង់ធំ)៖ លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន នៅក្នុងដំណើរបំពេញទស្សនកិច្ចថា ក្រសួងបរិស្ថាន បាន​គាំទ្រ និង​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​១៩៣​ សហគមន៍ដែល​មាន​សក្តានុពល​មាន​ជាង​ពាក់កណ្តាល​។ សហគមន៍​ទាំងនេះចង់​សំដៅ​ទៅ​លើ​សហគមន៍ ដែល​ការពារ​ធម្មជាតិនឹង​អាច​ទាញ​យក​ផលប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍនៅ​ក្នុង​សហគមន៍។អ្នកនាំពាក្យរូបនេះ បាន​បង្ហាញការយលឃើញ​ពី​សកម្មភាព​របស់​សហគមន៍​មួយ​ចំនួន បាន​ចូលរួម​បង្ហាញ​អំពី​សក្តានុពល​របស់​ខ្លួនការ​អភិរក្ស​ធនធានធម្មជាតិ និង​ការ​បង្កើត​ជីវភាព​របស់​ខ្លួន នៅ​ក្នុង​សហគមន៍ ដែល​កាលពីមុនពួក​គាត់​បាន​ពឹងពាក់​តែ​ទៅ​លើ​ការ​ចូល​ព្រៃ​កាប់​ឈើ បរបាញ់​សត្វ ហើយ​ងាក​មក​បង្កើត​មុខរបរ​ថ្មី ដោយ​មុខរបរ​នេះ​ថែម​ទាំង​បាន​ជួយ​លើកកម្ពស់​ជីវភាព​របស់​គាត់នឹង​បាន​ចូលរួម​ការ​អភិរក្ស​ធនធានធម្មជាតិផង​ដែរ ។លោក ខ្វៃ អាទិត្យា បាន​បញ្ជាក់​ថា៖ «​អ៊ីចឹង កន្លង​មកនេះ យើង​បានឃើញ​ថាសហគមន៍​ជា​រនាំងការពារ​ធនធានធម្មជាតិ យ៉ាង​សំខាន់ ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ផង ហើយ​ក៏​ដូច​ជា​ការ​ចូលរួម​ក្នុង​គម្រោង​បៃតង​ តាម​រយៈ​គម្រោង​អភិរក្ស​តំបន់​ធនធានធម្មជាតិ​នេះ (INRM) មានការ​ចូលរួម​ពី​អង្គការ​ដៃគូ​ពាក់ព័ន្ធ សហការ និង​អភិវឌ្ឍន៍​ផ្សេង​ៗជា​ច្រើន​ផង​ដែរ»។លោក ខ្វៃ អាទិត្យា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោងការ​ប​ញ្ច្រា​ប​គ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​ទេសភាពនៃ​ព្រៃ​ធម្មជាតិ និង​ផលិតភាព​ធម្មជាតិ​នៅ​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា (INRM) បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ជាមួយ​ក្រសួងបរិស្ថាន ជា​ពិសេស​បាន​ជួយ​សហគមន៍​តំបន់ការពារធម្មជាតិ នៅ​ក្នុង​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តព្រះវិហារ បាន​កំពុង​តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ និង​បាន​ជួយ​ការពារ​ធនធានធម្មជាតិ ដោយ​ឃើញ​ថា គម្រប់​បៃតង ជំរុញឱ្យប្រជា​សហគមន៍​ចេះ​ស្រឡាញ់​ព្រៃ​កាន់តែ​ច្រើន​។ ចំណុច​នេះធ្វើឱ្យមានការ​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន មាន​ដូច​ជា​ការ​ជំរុញ​ការ​ដាំ​ដើមឈើ បណ្ដុះ​កូន​ឈើជាដើម ពិសេស គឺ​យុទ្ធនាការ​ពន្លក​បៃតង។ក្នុង​ឱកាស​នោះ​ដែរ ក្នុង​នាម​ក្រសួងបរិស្ថាន លោកបាន​ប្រកាស​គាំទ្រឱ្យគម្រោង INRM និង​ដៃគូ​អភិវឌ្ឍន៍ធ្វើការ​ពិនិត្យ​និង​ចូលរួម​បន្ថែម​ទៀត ដល់​មូលនិធិ ដល់​គម្រោង​នេះព្រោះថាគម្រោង​នេះ បាន​និង​កំពុង​តែ​ទទួលផល​វិជ្ជមាន ចំពោះ​ការ​អភិវឌ្ឍ​ជីវភាព​ប្រជាពលរដ្ឋ នៅ​ក្នុង​សហគមន៍​ការពារ​ធម្មជាតិ ក៏​ដូច​ជា​ការ​ផ្ដល់​ការ​ការពារ​ធនធានធម្មជាតិដើម្បី​កូនចៅ​ជំនាន់​ក្រោយ ។អ្នកនាំពាក្យ​ក្រសួងបរិស្ថានរូបនេះ បាន​លើក​ឡើង​ថា យុទ្ធនាការ​ពន្លក​បៃតង គឺជា​សកម្មភាព​មួយ​ដាក់​ចេញ​តាម​រយៈ​យុទ្ធសាស្ត្រ​ច​ក្រា​ក្នុង​វិស័យ​បរិស្ថាន របស់​ក្រសួងបរិស្ថាន ដែល​បាន​កំណត់​នៅ​ក្នុង​អាណត្តិ​ទី​៧ របស់​រាជរដ្ឋាភិបាល ហើយ​យុទ្ធសាស្ត្រ​នេះ ស្រប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ-ដំណាក់កាល​ទី​១ ​របស់​រាជរដ្ឋាភិបាល។«តាម​រយៈ​ការ​ដាក់​ការ​ការពារ​តំបន់​ធម្មជាតិ​នេះ នឹង​ធ្វើឱ្យតំបន់ការពារធម្មជាតិ​របស់​យើង កាន់តែ​រឹង​មាំ កាលណា​សហគមន៍ មាន​ជីវភាព​ល្អ និង​ជម្រើស​ថ្មី ក្រៅពី​ការ​ចូល​ព្រៃដែល​ពឹងពាក់​លើ​វិស័យ​ព្រៃឈើ​»។ នេះជាការលើកឡើងបន្ថែមរបស់លោក ខ្វៃ អាទិត្យា។លោកបាន​បន្ថែម​ថា ក្រៅពី​សកម្មភាព​ខាងលើ សកម្មភាព​ទាំងនេះ ក៏​បាន​ចូលរួម​ក្នុង​ការ​អភិរក្ស ក៏​ដូច​ជា​ការ​ទប់ស្កាត់ សកម្មភាព​បទល្មើស​នានា ដែល​ពាក់ព័ន្ធ និង​ធនធានធម្មជាតិ ដែល​ជា​ចំណុច​សំខាន់ ក្នុង​ការ​យកចិត្តទុកដាក់​និង​ចង់បាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ពិសេស​នោះ គឺ​សហគមន៍​ផ្ទាល់ តែ​ម្តង។សូម​ជម្រាប​ថា ការ​អភិវឌ្ឍ​របស់​សហគមន៍ បាន​ទទួល​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន ទាំង​ស្មារតី និង​សម្ភារ​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្នុង​ឆ្នាំ​២០២៤ ពី​គម្រោង «​ការ​បញ្ជ្រាប​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ទៅ​ក្នុង​តំបន់​ទេសភាព នៃ​ព្រៃ​ធម្មជាតិ និង​ផលិតភាព​ធម្មជាតិ នៅ​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា (INRM Project)» ក្នុង​នោះ​គម្រោង INRM ដែល​បាន​ផ្តល់​មូលនិធិ​ដល់​អង្គការ​មូលនិធិ​ព្រះពុទ្ធ​សាសនា និង​អភិវឌ្ឍន៍​សហគមន៍ ដើម្បី​ធ្វើការ​ជាមួយ​សហគមន៍ ក្នុង​ការ​ពង្រឹងសមត្ថភាព និង​ជំនាញ​ក្នុង​ការ​ពង្រឹង​ជីវភាព​សហគមន៍ និង​ការ​ថែរក្សា​ព្រៃឈើ​សហគមន៍ ឱ្យ​បាន​ល្អ​សម្រាប់​កូនចៅ​របស់​គាត់៕