ក្រសួងវប្បធម៌ ប្រកាសចាត់វិធានការម្ចាស់ហ្វេសប៊ុក «ALL from me» ដែលបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ព្រោះប៉ះពាល់ដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ

Wait 5 sec.

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រសួងបានពិនិត្យឃើញទំព័រហ្វេសប៊ុកមួយ ឈ្មោះ «ALL from me» បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ក្រសួងបានលើកឡើងថា បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) នេះ ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកមួយ ឈ្មោះ «ALL from me» ក្តី តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក «ALL from me» ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ជាមួយការបង្ហោះ និងចែកចាយផ្សព្វផ្សាយបែបនេះ ក្រសួងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះ៕