(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥។កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ផ្អែកតាមរបាយការណ៍របស់លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងសរុប ២,៨៤៤លើក (យប់៥៧%) បណ្តាលឲ្យស្លាប់ ១,៥០៩នាក់ និងរបួស ៣,៧២០នាក់ (ធ្ងន់ ២,២៧៣នាក់)។មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% សញ្ញាចរាចរណ៍១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាសធាតុ១%។ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ចំនួន៨០% ( ១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៧%(៨០៧/១ ២០៦នាក់)។ គ្រោះថ្នាក់ បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៨៩៦លើក ព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។ បើគិតក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៧៣លើក ស្មើ១៤% (២ ៨៤៤៣ ៣១៧ លើក) ចំនួនអ្នកស្លាប់ថយចុះ ៨១នាក់ ស្មើ៥% (១ ៥០៩/១ ៥៩០នាក់) និងចំនួនអ្នករបួសថយចុះ ៧៩៥នាក់ ស្មើ១៨% (៣ ៧២០/៤ ៥១៥នាក់)។ដោយឡែក តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប ចំនួន ១១៦,៣០៨គ្រឿង (១១៦,៧២១ករណី) ដែលក្នុងនោះរួមមាន៖*ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៨១,៩៨៧គ្រឿង (៨១,៩៩៨ករណី) ស្មើ៧០% (មិនពាក់មួកសុវត្ថិភាព៧៥% សញ្ញាចរាចរណ៍១៤% ស្រវឹង៨% គ្មានផ្លាកលេខសម្គាល់២% កយាន១%)*រថយន្តចំនួន ៣៤,៣២១គ្រឿង (៣៤,៧២៣ករណី) ក្នុងនោះធុនធ្ងន់ ១,៥០៣គ្រឿង (១,៥៥៨ករណី) ស្មើ៣០% (ល្មើសល្បឿន៣៩% សញ្ញាចរាចរណ៍២០% ស្រវឹង១៩% ឆៀក៩% គ្មានបណ្ណបើកបរ៧% គ្មានផ្លាក លេខសម្គាល់២% ដឹកលើសចំណុះ២% និងកត្តាយាន១%)៕