ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ចុះជិត២៥ភាគរយ ក្នុងខែមករា ដោយសារការលក់ និងការនាំចេញធ្លាក់ចុះ

Wait 5 sec.

(បាងកក)៖ ផលិតកម្មរថយន្ត នៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់២៤.៦៣ភាគរយ ក្នុងខែមករាកន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម១០៧,១០៣គ្រឿង ដោយសារតែតម្រូវការក្នុងស្រុក និងការនាំចេញធ្លាក់ចុះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធឧស្សាហកម្មថៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ថៃ គឺជាមជ្ឈមណ្ឌលផលិតកម្មរថយន្តធំជាងគេបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងនោះរួមទាំង Toyota និង Honda ផងដែរ។ទិន្នផលបានធ្លាក់ចុះច្រើនជាង១៧.៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងខែធ្នូ និងជាខែទី១៨ជាប់ៗគ្នា ដែលផលិតកម្មបានធ្លាក់ចុះ។ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ១២.២៦ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៤៨,០៩២គ្រឿង, បន្ទាប់ពីធ្លាក់ចុះ២០.៩៤ភាគរយ ក្នុងខែធ្នូ។សហព័ន្ធ បានឱ្យដឹងថា ការធ្លាក់ចុះនៃការលក់ ដោយសារតែការរឹតបន្តឹងកម្ចីរថយន្ត ព្រោះតែបំណុលគ្រួសារខ្ពស់។ការនាំចេញវិញ បានធ្លាក់ចុះ២៨.១៣ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៦២,៣២១គ្រឿង, ជាកម្រិតទាបជាងគេបំផុត ក្នុងរយៈពេល៣៣ខែ ដោយសារតែការប្រកួតប្រជែង បានកើនឡើង ពីរថយន្តរបស់ចិន។ ខណៈការពីខែធ្នូ បានធ្លាក់ចុះ១៥.៤៦ភាគរយ។អូស្ត្រាលី, ហ្វីលីពីន និងជប៉ុន គឺជាទីផ្សារនាំចេញរថយន្តកំពូលទាំង៣របស់ថៃ កាលពីឆ្នាំមុន៕