នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យ និងទិញដីពង្រីកបន្ថែម តាមគំរូព្រាងប្លង់គោលស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្រាប់ឃុំស្វាយរំពារ ក្នុងស្រុកស្វាយទាប

Wait 5 sec.

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យ និងទិញដីពង្រីកបន្ថែម ព្រមទាំងចាក់ដីបំពេញសម្រាប់សាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា តាមគំរូព្រាងប្លង់គោលស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្រាប់ឃុំស្វាយរំពារ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។គូសបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញពង្រាងប្លង់គោល និងសោភ័ណ្ឌភាពស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្រាប់ឃុំទាំង៩ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលលោកនឹងរៀបំកសាងសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាបក្សឃុំ។នាយឧត្តមសេនីយ៍ សៅ សុខា ជាសមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងពេលេនះជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ស្រុកស្វាយទាប។នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សឃុំបង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។លោកបានផ្តាំផ្ញើមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕