ក្រុមយុវជន និងមន្រ្តីរាជការនៅខេត្តស្ទឹងត្រែង ជិះកង់ជុំវិញខេត្តស្ទឹងត្រែង ដើម្បីអបអសាទរទិវាទីក្រុងស្អាតលើកទី១៣

Wait 5 sec.

(ស្ទឹងត្រែង)៖ ក្រុមយុវជន និងមន្រ្តីរាជការនៅខេត្តស្ទឹងត្រែងបាននាំគ្នាជិះកង់ជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអបអសាទរទិវាទីក្រុងស្អាតលើកទី១៣។គោលដៅទេសចរណ៍កម្ពុជា គឺការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផល ទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវពលរដ្ឋទាំងអស់ក្នុងខេត្តចូលរួមគិតគូរដល់ការថែរក្សាអនាម័យ និងបរិស្ថានឱ្យបានល្អ។ ត្រូវទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ប្រើឡើងវិញនូវ ប្លាស្ទីកទាំងឡាយ ដែលអាចប្រើបាន ដូចជា ថង់ក្រណាត់ កន្រ្តកជាដើម និងជួយកែច្នៃកាកសំណល់ទាំងឡាយ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងត្រូវចាត់ទុកថា ការងារទាំងនោះគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ដោយចាប់ផ្តើមភាពស្អាតពីខ្លួនយើង នោះទីក្រុងយើងនឹងស្អាត តាមពាក្យស្លោក «ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់នៃភាពស្អាត និងបៃតងនៅតាមទីក្រុងយើងទាំងអស់គ្នា»។ការអភិវឌ្ឍវិស័យទេសចរ គឺជាកត្តាកំណត់ជីវភាពមានការកើនឡើងនៃសេដ្ឋកិច្ចក្នុងមូលដ្ឋាន ដែលខេត្តស្ទឹងត្រែងជាខេត្តមួយដែលស្ថិតនៅឦសានប្រទេស ជាខេត្តមួយដែលពោពេញដោយសក្តានុពលទេសចរ ទាំងធម្មជាតិទាំង២រដូវកាល មានទេសចររដូវវស្សា និងរដូវប្រាំង ក្នុងនោះមានតំបន់ទេសចរផ្សងព្រេង តំបន់ទេសចរបែបប្រវត្តិសាស្រ្ត ជាពិសេសគឺតំបន់ទេសចរផ្សាភ្ជាប់ជាមួយការការពារអធិបតេយ្យភាពនៅតាមបន្ទាប់ព្រំដែន ដែលបានទទួលភ្ញៀវទេសចរយ៉ាងច្រើនដែលអញ្ជើញមកទស្សនា គឺទេសចរចង់ដឹងពីបង្គោលព្រំដែន សន្តិភាព ដោយក្រុមទេសចរបានបង្ហាញនូវអារម្មណ៍មោទភាពជាមួយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការការពារអធិបតេយ្យជាតិ បូរណៈភាពទឹកដីរបស់យើង។ ហើយសរសរព្រំដែនដ៏រឹងមាំ ដែលប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងរួមជាមួយយុវជនទាំងអស់ មានភារៈកិច្ចក្នុងការពារឱ្យបានចំពោះព្រំដែនសុខសន្តិភាពនេះ។ចំពោះការប្រកាសបេក្ខភាពចូលប្រឡងប្រណាំងទីក្រុងស្អាតលើកទី០៤ ឆ្នាំ២០២៥ ២០២៧ ដែលគ្រោងនឹងប្រកាសប្រឡងក្នុងពេលឆាប់ៗ នៅក្នុងត្រីមាសទី២នេះ មន្ទីរទេសចរណ៍ ខេត្ត ក៏ដូចជាគណៈកម្មការវាយតម្លៃទីក្រុងស្អាតខេត្តស្ទឹងត្រែងសង្ឃឹមនឹងជឿជាក់ថា សម្រាប់ បេក្ខភាពក្រុងស្ទឹងត្រែងនឹងទទួលបានពានរង្វាន់ យ៉ាងហោចណាស់ ផ្ការំដួលពីរទង ក្នុងការ ប្រឡងប្រណាំងបេក្ខភាពទីក្រុងស្អាតលើកទី៤ នេះ ដែលមានពិន្ទុចន្លោះពី ៧២-៧៩ ដោយផ្អែក តាមការវាយតម្លៃលើសូចនាករគោលទាំង៧ ដែលមានសូចនាករលម្អិតសំខាន់ៗជាច្រើនបាន កសាង និងអភិវឌ្ឍក្នុងកំឡុងពេលនៃការដឹកនាំផ្ទាល់ដោយ លោក សរ សុពុត្រា អភិបាលខេត្ត៕