អាមេរិក និង​រុស្ស៊ី​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ជួប​គ្នា​ជា​ថ្មី​នៅប្រទេស​តួក​គី

Wait 5 sec.

ទី​ក្រុង​អ៊ីស្តាន់ប៊ូល៖ ​អាមេរិក និង​រុស្ស៊ី​បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ជួប​គ្នា​នៅ​ទី​ក្រុង​អ៊ីស្តាន​ប៊ូល (Istanbul) ប្រទេស​តួក​គី​​ដើម្បី​​កែ​សម្រួល​ទំនាក់​ទំនង​ទ្វេ​ភាគី​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​កាល​ពី​ជំនាន់​លោក​បៃដិន​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​​មុន​។ បន្ទាប់​មក​ទើប​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ ប្រទេស​​​ទាំង​​២​​​ចង់​បញ្ជូន​​ទៅ​បំពេញ​ការ​ងារ​នៅ​ស្ថាន​ទូត​​ឱ្យ​បាន​ពេញ​លេញ​ឡើង​វិញ​​។ ដូច​អ្វី​ដែល​មន្ត្រីរដ្ឋាភិ​បាល​អាមេរិក​និយាយ​អីចឹង​គឺ​ថា​ប្រទេស​ទាំង​ចាំ​បាច់​ណាស់​ត្រូវ​តែ​ខិត​ខំ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​សិន​មុន​នឹង​ឈាន​ដល់​ការ​និយាយ​អំពី​បញ្ហា​អ៊ុយ​ក្រែន​។ វិមាន​ក្រឹម​ឡាំង​កាល​ពី​ឆ្នាំ​២០២៤​ធ្លាប់​ពោល​ថា​ទំនាក់​ទំនង​នេះ​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ក្រោម​សូន្យ​កាល​ពី​ជំនាន់​លោក​បៃដិន​។ លោក​​គាំទ្រ​​អ៊ុយ​ក្រែន​យ៉ាង​ពេញ​ទំហឹង​...