(បាងកក)៖ ធនាគារកណ្តាលថៃបានទម្លាក់អត្រាការប្រាក់គោលនយោបាយរបស់ខ្លួន ០,២៥ភាគរយនៅថ្ងៃពុធសប្តាហ៍នេះ ពោលគឺជាវិធានការមួយដែលជាការឆ្លើយតបទៅនឹងចក្ខុវិស័យកំណើនសេដ្ឋកិច្ចខ្សោយ និងការកើនឡើងហានិភ័យដែលបង្កឡើងដោយភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតក្នុងសំឡេង ៦ ទល់ ១ ដើម្បីកាត់បន្ថយអត្រាការប្រាក់គោលចំនួន ២៥ពិន្ទុមូលដ្ឋានឬ ០,២៥ភាគរយមកត្រឹម ២ភាគរយនៅឯកិច្ចប្រជុំលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៥។ការទម្លាក់អត្រាការប្រាក់នេះបានកើតមានឡើងបន្ទាប់ពីធនាគារកណ្តាលបានរក្សាអត្រាការប្រាក់នៅដដែលនៅក្នុងខែធ្នូ និងបានទម្លាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែតុលា។ការទម្លាក់អត្រាការប្រាក់នេះបានធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់រដ្ឋាភិបាលថៃម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលថៃទម្លាក់អត្រាការប្រាក់បន្ថែមទៀតដើម្បីគាំទ្រសេដ្ឋកិច្ច និងធ្វើឱ្យប្រាក់បាតធ្លាក់ចុះថ្លៃដើម្បីជំរុញការនាំចេញដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕