ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្តេជ្ញាចិត្ត​បន្តពង្រឹង​ទំនាក់​ទំនង​ដ៏ល្អប្រសើររវាង​ប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ​លើវិស័យ​ធនធាន​ទឹកឱ្យកាន់តែរីកចម្រើន

Wait 5 sec.

(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានបញ្ជាក់​ពី​​ការប្តេជ្ញាចិត្ត​បន្តពង្រឹង​ទំនាក់​ទំនង​ដ៏ល្អប្រសើររវាង​ប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ​លើវិស័យ​ធនធាន​ទឹកឱ្យកាន់តែរីកចម្រើន​ឈានទ្បើងជា​បន្តបន្ទាប់​ទៀត។ការប្ដេជ្ញានេះធ្វើឡើងជំនួបពិភាក្សា​ការងារ​រវាងលោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹកនិង​ឧតុនិយម​ ជាមួយ​​លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា​ប្រចាំ​កម្ពុជា​ នៅទីស្ដី​ការ​ក្រសួងធនធានទឹកនិង​ឧតុនិយម នាព្រឹកថ្ងៃទី​២៤​ ខែ​កុម្ភៈ ឆ្នាំ​២០២៥។​លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត ​និង​គណៈប្រតិភូ​ ព្រមទាំង​បានថ្លែង​អំណរ​គុណ​​​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែផ្តល់​ជំនួយ​គាំទ្រទាំង​សម្ភារៈ​និង​ថវិកា​​ជួយ​ដល់កម្ពុជា​​ ជាពិសស​​​កិច្ចសហប្រតិបត្តិការ​យ៉ាងល្អលើវិស័យធនធានទឹកនិង​​ឧតុនិយម​ ​នា​ពេល​កន្លង​មក។ជាមួយគ្នានេះ​ លោក​រដ្ឋមន្ត្រី​​បាន​បញ្ជាក់ពី​​ជំហរ​​ក្នុង​ការ​​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការនានា​ ព្រមទាំងបានសំណូមពរ​ដល់ភាគីឥណ្ឌា​​ ដើម្បី​ជួយ​ជំរុញ​ និង​ពន្លឿន​ឯកសារសម្រាប់អនុវត្ត​គម្រោងអភិវឌ្ឍន៍​ធន​ធាន​ទឹកមួយ​ចំនួន​ ដូចជា៖​ទី​១-គម្រោង​សាងសង់អាងស្តុកទឹកស្ទឹង​ស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺទី​២-​គម្រោង​អភិវឌ្ឍន៍​អាងទឹកតាសាលជំហាន២ ស្ថិតក្នុងខេត្តកំពង់ស្ពឺទី៣-គម្រោង​ដំឡើង​​ស្ថានីយបូមទឹកប្រើ​ថាមពល​ពន្លឺព្រះអាទិត្យទី៤-ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាទី៥-ការផ្លាស់ប្តូរបទពិសោធន៍​ តាមរយៈកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទី៦-ការ​កសាងទំនប់អាងទឹកធំៗ និងប្រព័ន្ធធារាសាស្រ្តផ្សេងទៀត។លោក​​ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក​ និង​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដ​ល់​ប្រមុខ​រា​ជរដ្ឋាភិបាល​កម្ពុជា ជា​​ពិសេស​ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម​ ដែល​បាន​រួម​សហការ​គ្នា​យ៉ាង​ល្អ​​ប្រកប​ដោយប្រសិទ្ធ​ភាពខ្ពស់ ព្រមទាំង​បានបញ្ជាក់​ពី​​ការប្តេជ្ញាចិត្ត​បន្តពង្រឹង​ទំនាក់​ទំនង​ដ៏ល្អប្រសើររវាង​ប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ​លើវិស័យ​ធនធាន​ទឹកឱ្យកាន់តែរីកចម្រើន​ឈានទ្បើងជា​បន្តបន្ទាប់​ទៀត៕​