ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល

Wait 5 sec.

(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នា ជាមួយនឹងក្រុមប្រឹក្សាឃុំស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ នៃស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល សរុបចំនួនចំនួន២៤២នាក់ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ក្នុងឱកាសពិធីសំណេះសំណាលនេះ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។លោកប្រធានក្រុមបានជម្រាបជូនអំពីដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់ ព្រឹទ្ធសភាថា «មកដល់ពេលនេះ ព្រឹទ្ធសភាបានដំណើរការមកដល់ឆ្នាំទី២ នីតិកាលទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន, លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា ជា អនុ ប្រធានទី២ព្រឹទ្ធសភា។លោកប្រធានក្រុមបានមានប្រសាសន៍បន្តថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ គឺជាយន្តការមួយក្នុងចំណោមយន្តការនានារបស់ព្រឹទ្ធសភា មានតួនាទីជាតំណាងការពារសិទ្ធិ, ផលប្រយោជន៍ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ,ជួយការងារសង្គម និងការអភិវឌ្ឍក្នុងភូមិភាគរបស់ខ្លួន។ផ្តើមចេញពីតួនាទីដ៏មានសារៈសំខាន់ខាងលើក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាំគទី៣ តែងតែចុះជួបផ្ទាល់ជាមួយអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប្រតិបត្តិករជួរមុខនៅកៀកជិតជាមួយប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់អំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ វិធីសាស្ត្រនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ការពង្រឹងបន្ថែមទៅលើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស)សម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបញ្ហាប្រឈម សំណូមពរនានារបស់មូលដ្ឋា ដើម្បីនាំយកបញ្ហាទាំងនេះជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅ ក្រ សួង ពាក់ព័ន្ធដើម្បីចាត់វិធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។លោកប្រធានក្រុម បានជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព តាមរយៈ «គោលនយោបាយចែកដីជូនប្រជាពលរដ្ឋខ្មែរដែលគ្មានដីពិតប្រាកដ»។ គោលនយោបាយនេះ មិនត្រឹមតែបង្កើនថាមពលក្នុងការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដទេ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្ម ភាព ទន្រ្ទានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និងជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានលើកឡើងបង្ហាញអំពីសមិទ្ធផល និងស្នាដៃដ៏ច្រើនរបស់សម្តេចតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិត បានធ្វើបទបង្ហាញស្តីពីសារៈប្រយោជន៍យ៉ាងច្រើននៃការចុះបញ្ជីអាត្រានុកូលដ្ឋាន ដែលមានទាំងទាក់ទងនឹងការទទួលបានបណ្ណរបបសន្តិសុខសង្គម(ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃព្រមទាំងបានផ្តល់នូវទស្ស ន ទានផ្លូវច្បាប់ជូនដល់ ក្រុមប្រឹក្សាឃុំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពព។បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងការបកស្រាយបំភ្លឺរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រួចមក លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍បូកសរុប ដោយសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ជាមួយគ្នានេះលោក ម៉ម ប៊ុននាង បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ឱ្យពង្រឹងសមត្ថភាពក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានច្បាស់លាស់ និងចូលរួមទប់ស្កាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ព្រមទាំងជំរុញឱ្យរដ្ឋបាលស្រុក និងរដ្ឋបាល ឃុំ ត្រូវធានាឱ្យមានការចូលរួមផ្តល់មតិ និងយោបល់របស់ប្រជាពលរដ្ឋ, ដាក់ចេញនូវវិធានការប្រើប្រាស់កញ្ចប់ថវិកា សម្រាប់អភិវឌ្ឍន៍មូលដ្ឋានឱ្យបានច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព លើកកម្ពស់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងសូមប្រកាន់ភ្ជាប់នូវសមធម៌ សុជីវធម៌ មនសិកាវិជ្ជាជីវៈ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ ថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវចូលរួមការពារ ប្រយុទ្ធទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ឱ្យបានគ្រប់ៗ គ្នា។ ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអាហារសម្រន់ ភេសជ្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ដោយសរុបការចំ ណាយ ទាំងអស់ចំនួន២០,១០៧,០០០រៀល (ម្លៃលានដប់ម៉ឺនប្រាំពីពាន់រៀល)៕