(សៀមរាប)៖ ពីមុខប្រាសាទបាយ័ននៃខេត្តសៀមរាប កញ្ញា ស៉ីន យូប៊ីន សិល្បការិនីដ៏ល្បីល្មោះរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបំផុសចលនា «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ» ជួយរុញព្រឹត្តិការណ៍ BVLGARI នៅលើទឹកដីសៀមរាបអង្គរ ឱ្យល្បីពេញពិភពលោក។ការជំរុញរបស់កញ្ញា ស៉ីន យូប៊ីន ធ្វើឡើងក្នុងឱកាសកញ្ញាបានចូលរួមក្នុងកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា។កញ្ញា ស៉ីន យូប៊ីន បានថ្លែងថា «ក្នុងនាមជាសិល្បការិនី និងជាប្រជាពលរដ្ឋកម្ពុជា ខ្ញុំពិតជាមានក្ដីរីករាយមែនទែន ចំពោះការរៀបចំព្រឹត្តិការណ៍ BVLGARI នៅលើទីដឹកសៀមរាបអង្គរ នេះជាលើទីមួយហើយ ដែលក្រុមហ៊ុននបានរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា នឹងមានព្រឹត្តិការណ៍បែបនេះជាបន្ដបន្ទាប់ទៀត»។កញ្ញាបានបន្ដថា សម្រាប់កម្មវិធី BVLGARI ដែលបានរៀបចំឡើង លើទីដឹកសៀមរាបអង្គរ នេះពិតជាមានមោទនភាពខ្លាំងមែនទែន ក្នុងនោះកម្ពុជាទទួលបានផលចំណេញជាច្រើនដូចជា ការទាញបានភ្ញៀវទេសចរ មានការផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកជាដើម។ ដូច្នេះការរៀបចំកម្មវិធីខ្នាតអន្ដរជាតិនេះជាផ្នែកមួយ ជួយទាក់ទាញភ្ញៀវទេសចរ លើសពីនេះសង្ឃឹមថានឹងមានកម្មវិធីធំៗជាច្រើនទៀត នឹងមករៀបចំនៅក្នុងប្រទេសកម្ពុជា។កញ្ញាបានបញ្ជាក់ថា «សម្រាប់កម្មវិធី BVLGARI ខ្ញុំសង្ឃឹមថា កូនខ្មែរទាំងអស់នឹងចូលរួមយ៉ាងផុសផុលផ្សព្វផ្សាយកម្មវិធីឲ្យបានច្រើន និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅកាន់ពិភពលោក។ ក្នុងចលនា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ មិនថាក្នុងកាលៈទេសៈណានោះទេ អ្វីដែលបានកើតឡើងលើទឹកដីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រឲ្យបានផុសផុល ឲ្យបានច្រើន ដើម្បីឲ្យពិភពលោកឃើញថា យើងស្រលាញ់ គាំទ្រ និងសាមគ្គីគ្នា»។កញ្ញា ស៉ីន យូប៊ីន បានបន្ថែមថា ក្នុងថ្ងៃនេះ BVLGARI នៅទឹកដីសៀមរាប បើកូនខ្មែររួមសាមគ្គីគ្នា គាំទ្រ ជួយគ្នាធ្វើឲ្យ BVLGARI ល្បីរន្ទឺទូទាំងពិភពលោកជាក់ជាពុំខាន។BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោ ក្នុងការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក៕