រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវឱ្យផ្សព្វផ្សាយ និងអប់រំកូនចៅពីសារៈសំខាន់ នៃការស្រឡាញ់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

Wait 5 sec.

(ព្រះវិហារ)៖ ​រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»។ ពិធីនេះធ្វើឡើងក្រោម វត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពី​លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ​ព្រមទាំង មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។​លោក សុខ សាន្ត​តរ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត អង្គការ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាង សកម្ម ក្នុងការអនុវត្តអនាម័យបរិស្ថាន ការគ្រប់គ្រងសំណល់រឹង-រាវ នៅទីប្រជុំជន ជាពិសេសគឺមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលរៀបចំទិវាបរិស្ថានជាតិដ៏មានសារៈសំខាន់បានប្រព្រឹត្តិទៅយ៉ាងរលូន និងមានភាពអធឹកអធមនេះ។លោកអភិបាល​រងខេត្តព្រះវិហារបានថ្លែងថា៖ «យើងទាំងអស់គ្នាបានដឹងមកហើយថា បច្ចុប្បន្ននេះ ការបំពុលដោយប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមជាសកល ដែលគំរាមកំហែងដល់ សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ។ យើងសង្កេតឃើញថា សំណល់ប្លាស្ទិកមាននៅគ្រប់ទីកន្លែង ចាប់ពីទីក្រុងរហូត ដល់តំបន់ជនបទ តាមដងផ្លូវ តាមប្រភពទឹកបង្ហូរចូលទៅក្នុងទន្លេ បឹងបួ និងសមុទ្រ ហើយសំណល់ប្លាស្ទិកទាំងអស់នេះ ចំណាយពេលរាប់រយឆ្នាំដើម្បីរលួយ ហើយក្នុងអំឡុងពេលនោះ វាក្លាយជាមីក្រូប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់យើង តាមរយៈចំណីអាហារ និងទឹកដែលយើងទទួលទានជារៀងរាល់ថ្ងៃ»។លោកបានបញ្ជាក់ថា ខេត្តព្រះវិហារ ក៏កំពុងប្រឈមនឹងបញ្ហានេះផងដែរ ដោយការប្រើប្រាស់ថង់ប្លាស្ទិក ការវេចខ្ចប់ប្លាស្ទិកបោះចោលពាសវាលពាសកាលកំពុងតែកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យបរិស្ថានក្នុងខេត្តរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាមួយនឹងបញ្ហានេះយើងមិនអាចបន្តបណ្តោយឱ្យបញ្ហានេះ រីករាលដាលតទៅទៀតបានឡើយ។ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការ ចូលរួមពីយើងទាំងអស់គ្នា។លោក សុខ សាន្ត​តរ៉ា បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាវៃ និងប៉ុនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រសួងបរិស្ថានជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាលើការលើកកម្ពស់ និងគាំពារវិស័យបរិស្ថាន ជាពិសេសគឺវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព។ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្ត លោក សយ សាន្ត​តារ៉ា បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង យុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អង្គការ សមាគម វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ចូលរួមគាំពារ និងលើកកម្ពស់លើវិស័យបរិស្ថានដូចខាងក្រោម៖*ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់ សម្ភារវេចខ្ចប់ជំនួសវិញដូចជា ស្លឹកសេក ថង់ក្រណាត់ កន្ត្រក ឬប្រអប់ម្ហូបដែលអាចប្រើឡើងវិញ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។*ចូលរួមគាំទ្រគំនិតផ្តួចផ្តើម និងសកម្មភាពនានាដែលពាក់ព័ន្ធ និងការកាត់បន្ថយការប្លាស្ទិក និងការសម្អាតបរិស្ថាន*ចូលរួម ផ្សព្វផ្សាយ និងអប់រំកូនចៅអំពីសារៈ សំខាន់នៃការស្រឡាញ់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក*ចូលរួមផ្សព្វផ្សាយ និងអប់រំកូនចៅអំពីសារៈសំខាន់នៃការស្រឡាញ់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក*បន្តផ្សព្វផ្សាយ និងចូលរួមយន្តការសម្អាតបរិស្ថានតាមដងផ្លូវ ជៀសវាងការដុតសំរាមប្លាស្ទិកដែលនាំមានផ្សែងពុលប៉ះពាល់ ដល់បរស្ថានរស់នៅ និងចូលរួមដាំកូនឈើ ដើម្បីជំរុញភាព បៃតងតាមអង្គភាពតាមផ្ទះ*ជាឧទាហរណ៍៖ នៅរម្មណីដ្ឋានទំនប់៩៥ ក្រោមការគិតគូពីលោកអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាន ខិតខំកែលម្អទៅជារម្មណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលនេះសម្រាប់ភ្ញៀវទេសចរ ហើយត្រូវបន្តចូលរួមក្នុងការថែរក្សាសម្អាត់ អនាម័យបរិស្ថានទាំងអស់គ្នា ត្រូវបន្តចូលរួមក្នុងការថែរក្សាសម្អាត អនាម័យ បរិស្ថានទាំងអស់គ្នា ដើម្បីរក្សាបាននូវភាពស្រស់ស្អាតជាប់ជានិច្ច និងជំរុញឱ្យភ្ញៀវទេសចរមកកម្សាន្តកាន់តែកើនឡើងតែមទៀត*រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរបរិស្ថាន បន្តផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងចូលរួមរៀបចំទិវាបរិស្ថានជាតិ ទិវាងនាម័យបរិស្ថាន និងយន្តការផ្សេងៗទៀត នៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមមុខងារដែលក្រសួងបរិស្ថានបានប្រតិភូកមកមមកឱ្យ*អង្គការ ដៃគូរអភិវឌ្ឍន៍ក៏មានចំណែកសំខាន់ចូលរួមសហការគាំទ្រក្នុងការជំរុញការអនុវត្ត​គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំចំនួន៣​សំខាន់ៗគឺ៖ «ភាពស្អាត ភាពបៃតង និងចីរភាព»។ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញសាធារណជនចូលរួមធ្វើអនាម័យបរិស្ថាន តាមលំនៅឋាន និងទីសាធារណដើម្បីចូលរួមការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។លោកថា បញ្ហាប្លាស្ទិកគឺជាប្រធានបទដ៏ធំសម្រាប់ពិភពលោកជារួម និងដោយឡែកសម្រាប់កម្ពុជា គឺជាប្រធានក្តៅផងដែរ។លោកបានបញ្ជាក់ថា បច្ចុប្បន្នកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិកបានកើឡើងជាគំហុ ជាក់ស្តែងនៅរាជធានីភ្នំពេញ ត្រូវបានគេរកឃើញថាមានថង់ប្លាស្ទិកចំនួន១០លានថង់ ត្រូវបានប្រេីប្រាស់រៀងរាល់ថ្ងៃ ខណៈពេលដែលប្រជាជនកម្ពុជារស់នៅតាមទៅក្រុងនានាក្នុង១នាក់ប្រើប្រាស់ថង់ប្លាស្ទិកប្រមានជា២០០០ថង់ក្នុង១ឆ្នាំ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។អនុលោមតាមយុទ្ធសាស្រ្តចក្រក្រសួងបរិស្ថានឆ្នាំ ២០២៣-២០២៨ ត្រង់មុំ ភាពស្អាត  មន្ទីរបរិស្ថានខេត្តព្រះវិហារបានរួមចំណែកដូចខាងក្រោម៖*អនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀន សហគមន៍មូលដ្ឋានឃុំ-សង្កាត់ និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន១០០% លើផែនការអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និងរដ្ឋបាលក្រុង-ស្រុកទាំង០៨ បាន១០០%*យុទ្ធនាការ «ផ្លូវជាតិស្អាតសំណល់ប្លាស្ទិក» និងយុទ្ធនាការមកដល់ពេលនេះសម្រេចបាន ១០០%៕