ជនអនាមិកកាត់តក្លែងបន្លំខ្លឹមសារព័ត៌មាន លើគណនីផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញគំរូវីរៈភាពកងទ័ពកម្ពុជា, សូមសាធារណជនមេត្តាប្រុងប្រយ័ត្ន

Wait 5 sec.

(ភ្នំពេញ)៖ មានជនអនាមិកបានបន្តកាត់តក្លែងបន្លំខ្លឹមសារព័ត៌មាន នៅលើគណនីផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីវីរៈភាពរបស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងខ្សែត្រៀមជួរមុខជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រឌិតព័ត៌មាន បំភាន់ដល់សាធារណជន។ដើម្បីចៀសវាងការចាញ់បោកជនអគតិទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយសូមបងប្អូនប្រជាពលរដ្ឋ មេត្តាតាមគណនីផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងបណ្តាញព័ត៌មានធំៗរបស់កម្ពុជា។អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតជាព័ត៌មានក្លែងជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ៕