(ភ្នំពេញ)៖ តំណាងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុងពិធីព្រហ្មទានវត្តព្រៃស្ពឺ និងប្រគេនជ័យលាភីសមណសិស្សពូកែ និងប្រគេនចីវរសមណសិស្សទូទៅចំនួន២៥០ អង្គ។ពិធីបុណ្យព្រហ្មទានខាងលើបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឆាន់វត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ ដោយមាននិមន្តព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈច្រើនអង្គលោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិនិងញាតិញោមពុទ្ធបរិស័ទជាច្រើនផងដែរ។លោក ផុន សុផាន បានថ្លែងថា ក្នុងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ពិតជាមានសេចក្តីរីករាយសាទរក្រៃលែងបំផុតដោយបានទទួលបានការអញ្ជើញជាអធិបតីក្នុងពិធីបុណ្យព្រហ្មទាន ប្រគេនជ័យលាភីសមណសិស្សពូកែ និងប្រគេនចីវរសមណសិស្សទូទៅចំនួន២៥០អង្គនាពេលនេះ។លោក ផុន សុផាន បានបន្តថា សមណសិស្ស សិស្សនៅរក្សារចំនួនបានល្អគួរអោយចាប់អារម្មណ៍ធ្វើអោយសាលាដំណើការទៅបានដោយរលូនមានន័យថាសាលារក្សារបាននូវនិរន្តរភាពនៃការសិក្សាសម្រាប់ឆ្នាំកន្លងមក។ ដោយសម្រេចលទ្ធផលល្អពោលគឺសមណសិស្សបានបញ្ចប់ថ្នាក់ឆ្នាំទី៣ ប្រឡងជាប់គ្រប់អង្គនិងបន្តទៅថ្នាក់អនុវិទ្យាល័យនេះ គឺជាមោទនភាពសម្រាប់សាលា ក្នុងនាមរដ្ឋបាលខណ្ឌសូមអបអរសាទរចំពោះលទ្ធផលដ៏ល្អនេះ។ប្រការគួរកត់សម្គាល់ដើម្បីដោះស្រាយទីសេនាសេនៈសម្រាប់សមណសិស្សគង់នៅព្រះនាយកសាលាព្រះវិសុទ្ធនុញាណបណ្ឌិត ផល សុភឿន បានរៀបចំកែច្នៃបន្ទប់តូចៗ តាមកុដិអាចដោះស្រាយសមណសិស្សច្រើនអង្គគង់ស្នាក់នៅបាននេះ គឺជាចំណុចល្អមួយក្នុងការរក្សានៃរដ្ឋភាពសាលាផងដែរ។ ប្រការសំខាន់ៗចំនួនពីរគឺទី១៖ សាលានិងទទួលបាននូវខ្លឹមសារសំខាន់ៗថ្មីៗបន្ថែមទៀតបានជាមូលដ្ឋានក្នុងការពង្រឹងសាលាពុទ្ធិកៈបន្ថែមទៀត។ ឈានទៅសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦។ ទី២៖ អនុគ្រោះដល់សមណសិស្សទាំងអស់ជាពិសេសសាមណេរតូចៗមានចីវរប្រើប្រាស់គ្រប់អង្គជាការសម្រាលបន្ទុកដ៏ធំធេងដល់គណៈគ្រប់គ្រងសាលា និងគណៈសង្ឃវត្ត។លោក ផុន សុផាន ក្នុងនាមរដ្ឋបាលខណ្ឌសូមកោតសរសើរខ្ពស់ចំពោះព្រះវិសុទ្ធានុញាណបណ្ឌិត ផល សុភឿន ព្រះនាយកសាលាដែលបានលះបង់ការងារកម្លាំងកាយចិត្តពេលវេលាក្នុងការជំរុញសាលាពុទ្ធិកៈបឋមសិក្សាវត្តព្រៃស្ពឺឱ្យមានដំណើរការល្អជានិច្ចនិរន្តរ៍រៀងមក។ ជឿជាក់ថាសម្រាប់ឆ្នាំសិក្សាថ្មីនេះព្រះអង្គនឹងពុះពារគ្រប់ការលំបាកធ្វើឱ្យសាលានេះទទួលបានសមិទ្ធផលថ្មីៗជោគជ័យបន្ថែមទៀតយ៉ាងពិតប្រាកដ ដើម្បីជាកិច្ចចូលរួមចំណែកក្នុងការជំរុញការងារក្នុងឆ្នាំសិក្សាថ្មីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយគាំទ្រនូវអ្វីដែលរដ្ឋបាលខណ្ឌអាចជួយបានធ្វើយ៉ាងណាឱ្យសាលាសម្រេចបានលទ្ធផលកាន់តែល្អថែមទៀតនាឆ្នាំសិក្សាថ្មីនេះ៕