សកម្មជនមកពីគណបក្សផ្សេងៗជិត៦០០នាក់ ក្នុងស្រុកព្រះស្តេច ស្ម័គ្រចិត្តចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

Wait 5 sec.

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសទទួលស្គាល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៥២២នាក់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមកពីគណបក្សនយោបាយនានា។ពិធីនេះក៏មានចូលរួមពីសំណាក់លោក សៅ រ៉ានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច, លោក សោម ច័ន្ទថុក ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត, លោកបណ្ឌិត ឃួន សុវណ្ណ ក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្ត, លោក លោកស្រី ប្រតិភូអមដំណើរ, លោក យោគ ឌី ប្រធានគណបក្សស្រុក ,លោកភុន សម្ផស្ស ប្រធានយុវជនគណបក្សស្រុក។នាឱកាសនោះដែរ លោក ស្បោង សារ៉ាត បានថ្លែងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំរាជរដ្ឋាភិបាលដ៏ស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ ក្នុងការដឹកនាំដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។បន្ថែមលើសពីនេះ លោក ស្បោង សារ៉ាត បានអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស ព្រមទាំងចូលរួមគោរព និងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន កុំជឿឬស្តាប់ការញុះញង់របស់ជនអគតិណាមួយឡើយ។ជាមួយគ្នានេះ តំណាងសមាជិក សមាជិកាថ្មីរបស់បក្ស បានសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍អនុវត្តដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការ ចំពោះរាល់ការញុះញ៉ង់បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការណ៍ពិត ចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជាផងដែរ៕