(Xizang)៖ ដំណេីរទស្សនកិច្ចជិតពីរសប្តាហ៍របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា ទៅកាន់ភូមិភាគស្វយ័ត Xizang ប្រទេសចិន ត្រូវបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។China Media Group (CMG) បានរៀបចំឱ្យមានដំណេីរទស្សនកិច្ចនេះឡេីងនៅក្នុង «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។ បន្ទាប់ពីឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន និងវប្បធម៌ឆ្នាំ២០២៤ កម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួន ឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។រយ:ពេលជិតពីរសប្តាហ៍នេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា បានទៅទស្សនាវិមាន Potala ប្រាសាទ Dazhao និងផ្លូវ Bakuo ដែលជាទីប្រជុំជនល្បីឈ្មោះប្រចាំទីក្រុង Lhasa ទទួលបានបទពិសោធន៍ពីការជិះរថភ្លើងល្បឿនលឿន ពីទីក្រុង Lhasa ទៅទីក្រុង Xigaze ដេីម្បីទស្សនាប្រាសាទTashilhunpo។ ក្រៅពីនេះ អ្នកសារព័ត៌មានកម្ពុជា ក៏បានទៅទស្សនាសារមន្ទីរ Xizang បណ្ឌិតសភាពុទ្ធសាសនា Xizang និងវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈ ដេីម្បីឈ្វេងយល់ពីឯកទេស Thang-ga ដែលជាសិល្បៈគំនូរមានលក្ខណៈពិសេសក្នុងវប្បធម៌ជនជាតិ Zang ក៏ដូចជាការបន្តវេនសិប្បកម្មប្រពៃណី និងការធ្វេីកសិកម្មរបស់ប្រជាជនផងដែរ។គួរបញ្ជាក់ថា ក្រៅពីកម្ពុជា ក៏មានអ្នកសារព័ត៌មានមកពីប្រទេសឥណ្ឌា ម៉ុងហ្គោលី នេប៉ាល់ បង់ក្លាដែសផងដែរ សម្រាប់ទស្សនកិច្ចដែលមានគោលដៅសហការគ្នាផ្សព្វផ្សាយ អំពីភូមិភាគស្វយ័ត Xizang តាមបែបផែនចិន ទៅកាន់ពិភពខាងក្រៅ៕