(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួសុខទុក្ខប្រជាពលរដ្ឋចំនួន៨០គ្រួសារ នៅឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានឧបត្ថម្ភសារុងម្នាក់មួយ និងថវិកាសរុប ១លាន៦០មុឺនរៀល។នាឱកាសនោះដែរ អ្នកឧកញ៉ាតំណាងរាស្ត្រ បានលើកឡើងអំពីសមទ្ធិផលនានាកសាងដោយគណបក្សប្រជាជនកម្ពុជា ព្រមទាំងកំពុងសាងសងសាលារៀនមួយខ្នងជូនប្រជាពលរដ្ឋនៅឃុំនេះផ្ទាល់ផងដែរ។ភ្ជាប់មួយគ្នានេះដែរ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តចុះមូលដ្ឋានឃុំរោងគោ តំណាងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ និងសមាជិក សមាជិកាក្រុមការងារខេត្ត បានប្រារព្ធពិធីមីទ្ទិងរំព្ញកខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)។ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំរោគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីណាក់សមាជិក សមាជិកាគណបក្សជាង១០០នាក់ផងដែរ។នាឱកាសនោះដែរ លោកលោក បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងផ្តាំផ្ញើរដល់អង្គពិធីទាំងមូលអោយយល់តម្លៃនៃសន្តិភាព ព្រមទាំងរក្សាឱ្យបានទោះក្នុងតម្លៃណាក៏ដោយ៕