លោកបណ្ឌិត អ៊ុក ម៉ាលី ដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

Wait 5 sec.

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ។កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថាដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំដល់សហការីរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៩១អង្គ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ស្ថិតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានផ្តល់អនុសាសន៍ដល់សមាជិកសមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សូមបន្តបំពេញតួនាទី-ភារកិច្ចរៀងៗខ្លួនទៅតាមសេចក្តីសម្រេចក្រុមការងារ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងសូមជូនពរសមាជិកសមាជិកានៃអង្គប្រជុំទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕