អភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

Wait 5 sec.

(ព្រះវិហារ-ស្ទឹងត្រែង)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញ មានបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩, កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លោក ឃួង ស្រេង បានលើកឡើងថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព យើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ។ក្នុងឱកាសនោះលោក ឃួង ស្រេង បានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយកងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដីពីការរំលោភឈ្លានពាន។សម្តេចតេជោ ហ៊ុន សែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជាធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការកងទ័ព បានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ។ក្នុងឱកាសនោះលោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះ រួមមាន៖*ទី១៖ កងពលធំអន្តរាគមន៍លេខ៣ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០រៀល ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន ១៤.៤០០ដុល្លារ ជាមួយនិងឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជា ប្រេងម៉ាស៊ូត, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។*ទី២៖ កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០រៀល, វរសេនាតូចលេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០រៀល, កសាងលេណដ្ឋានអក្សរ A ចំនួន១០ អស់ថវិកាចំនួន ២៥.០៩០ដុល្លារជាមួយការឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគមានដូចជា៖ ប្រេងម៉ាស៊ូត, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ,ប្រេងឆា, ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។*ទី៣៖ វរនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្ភជូនថវិកា ចំនួន ១០.០០០.០០០រៀល ជីកស្រះទឹក ចំនួន ២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០រៀល), ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគ បរិភោគ មានដូចជា ប្រេងម៉ាស៊ូត, មី,ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។*ទី៤៖ យោធភូមិភាគ១ ថវិកា ចំនួន ៥.០០០.០០០រៀល។*ទី៥៖ កងពលតូចអន្តរាគមន៍លេខ១២៨ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០រៀល, វរសេនាតូចអន្តរាគមន៍លេខ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន៥វរសេនាតូច ដោយក្នុងមួយវរៈឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០រៀល សាងសង់ផ្ទះ និងឃ្លាំងដាក់អាវុធ និងគ្រាប់ (លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥ដុល្លារ ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។*ទី៦៖ តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០រៀល។*ទី៧៖ បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០រៀល។*ទី៨៖ វត្តនៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២.០០០.០០០រៀល។*ទី៩៖ វត្តរតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករ ចំនួន ១០០គីឡូក្រាម បច្ច័យ ចំនួន ៤.០០០.០០០រៀល។បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភចំពោះមេទាហាន មេនគរបាល ចំនួន ១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល។ ពលទាហាន ចំនួន ៤៣០នាក់ ដោយម្នាក់ៗ ទទួលបានចំនួន ៥ម៉ឺនរៀល។សរុបទាំងមេទាហាន មេនគរបាល និងពលទាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ ស្មើថវិកា ៣៨៤.២០០.០០០រៀល។ សរុបទាំងថវិកា និងសម្ភារ ចំនួន ៣៨ម៉ឺន ៤ពាន់ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០រៀល។លោក ឃួង ស្រេង បានបន្តទៀតថា ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខនិងសមរភូមោក្រោយនេះគឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រី បច្ចុប្បន្ន។ជាមួយគ្នានោះ លោក ឃួង ស្រេង និងលោកជំទាវ ក៏បានចូលបុណ្យសពលោកព្រិន្ទបាលឯក សួន រ៉ោន នៅបញ្ជាការដ្ឋានកងពលតូចលេខ៩ នូវបច្ច័យបុណ្យចំនួន ១០លានរៀលផងដែរ។លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ក្នុងឱកាសនោះដែរ បានលើកឡើងថា តាមរយៈការចងសម្ព័ន្ធមេត្រីជាមួយ បានធ្វើឱ្យទំនាក់ទំនង រវាងអង្គភាពជួរមុខកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនិងរដ្ឋបាលរាជធានីភ្នំពេញ កាន់តែប្រសើរឡើង មានសាមគ្គីភាព មិត្តភាព កាន់តែជ្រាលជ្រៅនិងស្និតស្នាលដូចទឹកនិងត្រី ដែលធ្វើឱ្យកងទ័ពយើងកាន់តែ មានភាពមុះមុត ក្នុងការ ការពារជាតិមាតុភូមិ។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការ បោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្តេជ្ញា ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិ ដែលគិតមិនល្អលើរាជរដ្ឋាភិបាលយើង។ ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណា ដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយ ដែលបង្កអស្ថេរិភាពនៅក្នុងប្រទេសកម្ពុជា។ ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។ គាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត៕