គាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់», មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំកម្មវិធីសកម្មភាពសប្បុរសធម៌ នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ (មុខវត្តឧណ្ណាលោម)

Wait 5 sec.

(ភ្នំពេញ)៖ ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដែលមានរយៈពេលពេញមួយខែមិថុនានេះ, ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំកម្មវិធីនៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម) នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង៦៖០០ល្ងាច ដោយមានសកម្មភាពសប្បុរសធម៌នានា ផ្សាភ្ជាប់ជាមួយសិស្បៈ និងវប្បធម៌, ទាំងសម័យ និងបុរាណ, រួមជាមួយការសម្តែងរួមគ្នា រវាងសិល្បករសម័យ និងបុរាណផងដែរ។ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់ពុកម៉ែបងប្អូន និងសាធារណជន ក៏ដូចជាសប្បុរសជននានា ចូលរួមកម្មវិធីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅល្ងាចនេះ ឱ្យបានច្រើនកុះករ៕តំណរភ្ជាប់៖​ https://www.facebook.com/share/1BS7PyL7Rk/?mibextid=wwXIfr