ចាប់ពីថ្ងៃស្អែក ថៃបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិដូង ក្នុងខេត្តបាត់ដំបង ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល

Wait 5 sec.

(បាត់ដំបង)៖ ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានជូនដំណឹងមកអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងថា ពួកគេនឹងបើកដំណើរការដោយបន្ថយម៉ោងជាងរាល់ដង។មន្រ្តីដែលប្រចាំការនៅច្រកទ្វារ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិដូង ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។