(តាកែវ)៖ លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអាកុលចំនួន១ម៉ឺនលីត្រ ដែលជាអំណោយរបស់ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន ដាវី ស៊ីអេច ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ។លោកអភិបាលខេត្តតាកែវ បានលើកឡើងថាការផ្ដល់អំណោយដល់មន្ទីរពេទ្យគន្ធបុប្ឋានៅពេលនេះ គឺដើម្បីជួយសម្រួលដល់ការលំបាករបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសកម្ពុជា ក្នុងការពិនិត្យព្យាបាលជំងឺជូនកុមារដោយមិនគិតថ្លៃ។គួររំលឹកថា មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមន្ទីរពេទ្យដែលធ្វើការព្យាបាលជំងឺកុមារដោយមិនគិតថ្លៃ និងបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់មកហើយ ចាប់តាំងពីការបង្កើតដំបូងនៅឆ្នាំ១៩៩២ ក្រោមគំនិតផ្ដួចផ្ដើមបង្កើតមន្ទីរពេទ្យ និងការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Beat Richner ដែលជាជនជាតិស្វីស៕