អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ រួមគ្នាពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន

Wait 5 sec.

(ភ្នំពេញ)៖ បន្ទាប់ពីជំនួបជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ តាមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រុមការងាររស្ថាប័ន និងសមាគមទាំងពីរ បានជួបប្រជុំ និងពិភាក្សាគ្នាជាបន្តបន្ទាប់គ្នាដើម្បីពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំទូទៅ ពិសេសចូលរួមក្នុងព្រឹត្តិការណ៍អមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៥ នៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក។ក្នុងជំនួបនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការថ្លែងអំណរគុណពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ជូនដល់ថ្នាក់ដឹកនាំ សហការីនៃសមាគមសិល្បករខ្មែរ និងបានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលបន្តនៅជាបញ្ហាសង្គមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ជីវភាព និងសុភមង្គលបុគ្គល គ្រួសារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អំពើហិង្សា ឧក្រិដ្ឋកម្មភេរវកម្ម និងការអភិវឌ្ឍសង្គម បំផ្លិចបំផ្លាញ ធនធានមនុស្សក្នុងសង្គម ហើយការចូលរួមចំណែកផ្សព្វផ្សាយអប់រំ គឺតារាសិល្បៈពិតជាអាចកាត់បន្ថយបាននូវអំពើអសកម្មទាំងនោះ។ក្នុងនាមលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ, លោកស្រី នៅ សូនីតា អនុប្រធានសមាគម បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលតែងតែធ្វើការសហការជួយដល់សកម្មភាពផលិតក៏ដូចជាខ្លឹមសារដែលអាចឱ្យសិល្បករ សិល្បការិនី ជាសមាជិករបស់សមាគមយកទៅផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹង ដើម្បីឱ្យប្រជាពលរដ្ឋចេះបដិសេធរាល់ការលួងលោម អូញទាញ ឬបង្ខំឱ្យប្រើគ្រឿងញៀនចូលរួមតាមដាន និងប្រើ App NoDrug រាយការណ៍ពីគ្រឿងញៀននៅក្នុងសហគមន៍ជូនសមត្ថកិច្ចដើម្បីចាត់វិធានការអនុវត្តច្បាប់ ហើយសកម្មភាពនេះនឹងបន្តពិសេសក្នុងឱកាសទិវាខាងមុខនឹងចេញផ្សាយវីដេអូអប់រំ និងសម្តែងរឿងអប់រំផ្ទាល់អបអរសាទរទិវានេះផងដែរ។ជាមួយគ្នានេះ លោក សុវណ្ណ មករា ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី យិន យឿត បានលើកយកនូវគម្រោងគោលនៃការគ្រោងសម្តែងរឿងអប់រំខ្លី ស្ដីពីបញ្ហាគ្រឿងញៀន សំដៅបង្កើននូវសកម្មភាពផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងឱ្យបានកាន់តែទូលំទូលាយផុលផុសឆាប់ជ្រាបចូលដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ហើយទទួលបានការគាំទ្រចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀត៕